ព័ត៌មាន

Samsung Galaxy S3 Neoបានបង្ហាញជាផ្លូវការជាមួយនិងAndroid 4.4 Kitkat

 image

ក្រុមហ៊ុន​Samsungបាន​បញ្ជាប់​ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល  Galaxy S3 (GT-I9300)  និង​មិន​ដាក់បញ្ចូល​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 Kitkatដោយសារតែ​ការកំណត់​នៃ​គ្រឿង​ទូរស័ព្ទ( hardware limitations)។នាពេលថ្មីៗនេះ​ក្រុមហ៊ុន​បានដាក់​បង្ហាញ​ជំនាន់​ថ្មី​មួយទៀត​ដែល​ត្រុ​វ​បាន​គេ​ហៅថា​Samsung Galaxy S3 Neo (GT-I9301)ក្នុង​អឺរ៉ុប​ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat។

អ្នក​ប្រហែលជា​ឆ្ងល់​ហើយ​ថា​វា​យ៉ាងម៉េច?មែនហើយ​Samsung Galaxy S3 Neoបាន​ភ្ជាប់​មក​ជាមួយនិង​អង្គ​ចងចាំ​ទំហំ 1.5GB ដូច្នេះ​វា​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​ជាមួយនិង​ប្រ​ព័​ប្រ​ត្តិ​ការ​Android 4.4 KitKatហើយ។ បន្ថែម​ទៅទៀត​នោះ​វា​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 4.8អ៊ីង​ដែលមាន ក​ម្រឹត​ភាពច្បាស់ 1280 x 720ភិ​ច​ស៊ែ​ល​និ​ងមាន​ខួរក្បាល​ប្រភេទ​quad-core processor clocked នៅ​ល្បឿន1.4GHzជំនួស​អោយ​ម៉ូ​ដែល1.2GHzនៅក្នុង​ប្រទេស​ឥណ្ឌា។ចំណែកឯ​ម៉េ​មូ​រី​វិញ​មាន​ទំហំ​16GB និង​អាច​បន្ថែម microSD បាន​ថែម​ទៀតផង។ក្រៅពីនេះ​ម៉ូ​ដែល Galaxy S3 Neo ក៏បាន​ភ្ជាប់​មក​ជាមួយនិង​កាមេរ៉ា​ក្រោយ​ទំហំ 8មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​កាមេរ៉ា​មុខ​ទំហំ 1.9មេ​ហ្កា​ភិ​ច​ស៊ែ​ល។ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​ទម្ងន់​ត្រឹមតែ​132g និង​មាន​ថាមពល​ថ្ម2,100 mAh។វា​មិនទាន់បាន​ដាក់លក់​នៅឡើយ​នោះទេ​ប៉ុន្តែ​ក្រុមហ៊ុន Samsung បាន​បន្ថែម​ផលិតផល​នេះ​នៅលើ​គេហទំព័រ German។ដូច្នេះ​យើង​សង្ឃឹមថា​វា​និង​ដាក់លក់​ក្នុងពេលឆាប់ៗនេះ។

ប្រភព:  Samsung Germany ,  PhoneArena