ព័ត៌មាន

ស្មាតហ្វូន4G Microsoft Lumia 638 និង 636 និងដាក់លក់ក្នុងប្រទេសចិន

 image

នាពេលថ្មីៗនេះ​ក្រុមហ៊ុន​Microsoft បានដាក់​បង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចំ​នួ​ពីរ​ម៉ូ​ដែល​នៅក្នុង​ប្រទេស​ចិន​គឺ​ម៉ូ​ដែល​Microsoft Lumia 638និង​ម៉ូ​ដែល​Lumia 636។ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ដែល​នេះ​គឺជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​TD-LTE 4Gដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Windows Phone 8.1។ដែលម៉ួដែលLumia 638 និង​ដាក់លក់​ក្នុងប្រទេស​ចិន​នៅ​ថ្ងៃទី21ខែមិថុនា​នេះ​ក្នុងតម្លៃ1299 និងម៉ូ​ដែល​Lumia 636 និង​ដាក់លក់​ក្នុង​ក្រុមហ៊ុន China Unicom នៅ​ថ្ងៃទី 5កក្កដា​ក្នុងតម្លៃ1299 Yuan។

ទូរស័ព្ទ​ទាំងពីរ​ម៉ួ​ដែល​គឺមាន​លក្ខ​ណះ​ដូចគ្នា​ដែល​ពួកវា​មាន​អេក្រង់​ទំ​ហ4.5អ៊ីង​ប្រភេទ​LCD displayជាមួយនិង​Gorilla Glass,ខួរក្បាល​ប្រភេទ​quad core 1.2GHz Snapdragon 400 processor និង​អង្គ​ចងចាំ​ទំហំ​1GB ។មិន​ត្រឹមតែ​ប៉ុណ្ណោះ Nokia Lumia 638និង636គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​ម៉េ​មួ​រី​ជាប់​ម៉ាស៊ីន​ទំហំ​8GBដែល​អាច​បន្ថែម​microSD ដែល​អាច​បន្ថែម​បាន​រហូតដល់​ទំហំ 128GB។

 ក្រៅពីនេះ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​ក៏បាន​ភ្ជាប់​មក​ជាមួយនិង​លក្ខ​ណះ​ពិសេស​មួយចំនួនទៀត​ដូចជា​LTE, Bluetooth 4.0, WiFi, MicroUSBនិង​កាមេរ៉ា​ទំហំ5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​auto-focus។បន្ថែម​ទៅទៀត​នោះ​ពួកវា​ក៏ត្រូវ​បាន​គេ​រចនា​ឡើង​ដោយមាន​ជម្រើស​ពណ៌​ស្រស់ស្អាត​ជាច្រើន​ដូចជា ពណ៌​ស ខ្មៅ ទឹកក្រូច និង ពណ៌​លឿង។

image

ប្រភព:  Nokia  (Translated)