ព័ត៌មាន

HP Chromeboxបានដាក់លក់ក្នុងតម្លៃត្រឹមតែ $179ប៉ុណ្ណោះ

image 

បន្ទាប់ពី​ការដាក់​បង្ហាញ​ឧបករណ៍​Hardwareសម្រាប់​HP Chromeboxកាលពី​ពាក់​កណ្តាលខែ​មុនមក ក្នុង​សប្តាហ៍​នេះដែរ​ក្រុមហ៊ុន HPបានដាក់​បង្ហាញ​mini HP Chromeboxmមួយទៀត​ហើយ ដែល​ត្រូវបានដាក់លក់​ក្នុងតម្លៃត្រឹមតែ$179ប៉ុណ្ណោះ។

HP  Chromebox mini PC  systemនេះ មាន​ទំហំ 5 x 4.9 x 1.5 អ៊ីង​និង​មាន​ខួរក្បាល​ប្រភេទ Intel Celeron 2955U dual-coreដែលមាន​ល្បឿន1.4 GHzនិង​មាន​ជម្រើស​អង្គ​ចងចាំ​រវាង​ទំហំ​2GB និង 8GB។ហើយ HP Chromeboxអនុ​ញ្ញា​ត្តិ​អោយ​អ្នកប្រើប្រាស់​អាច​ជ្រើសរើស​ម៉ូ​ដែល​ដែលមាន​ខួរក្បាល 2.1GHz Intel Core i7 4600U ជាមួយនិង​អង្គ​ចងចាំ​ទំហំ 8GB សម្រាប់​តម្លៃ​ត្រឹមតែ $659 ហើយ​ម៉ូ​ដែល​មួយ​នេះ​ប្រើ​បាន​ជាមួយនិង​ម៉ូនីទ័រ​ពីរ​ប្រភេទ​ផ្សេងគ្នា​ដោយ​ការប្រើ​DisplayPort និង HDMi port។

image

លក្ខ​ណះ​ផ្សេងទៀត​នៃ HP Chromeboxរួមមាន​SDXC card reader, 802.11 b/g/n WiFi, Gigabit Ethernetនិង​Bluetooth 4.0 connectivity, 4 x USB 3.0 ports,microphoneនិង headset 3.5mm jacks។សម្រាប់​ពត៌មាន​បន្ថែម​ទាក់ទង​និង​HP Chromebox mini PC systems គឺមាន​នៅលើ​គេហទំព័រ​HP៕

ប្រភព:  HP