ព័ត៌មាន

ស្មាតហ្វូនដែលដំណើរការដោយ​Firefox OSនិងដាក់លក់ក្នុងប្រទេសឥណ្ឌាឆាប់ៗនេះ

 image

ថ្មីៗនេះ​ក្រុមហ៊ុន​Mozillaបានប្រកាស់​ពី​គម្រោង​របស់ខ្លួន​ដែល​និង​ដាក់​បង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​របស់ខ្លួន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Firefox OS smartphonesនៅ​ប្រទេស​ឥណ្ឌា​ប៉ុន្មាន​ខែ​ខាងមុខនេះ។ហើយ​ក្រុមហ៊ុន​និង​ដាក់​បង្ហាញ​ផ​លិ​ផលថ្មីៗមួយចំនួន​របស់​ខ្លូន​នៅក្រុមហ៊ុន Mobile Asia Expo។

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រ​ត្តិ​ការ​ជំនាន់​ចុងក្រោយ​នេះ​គឺ​ត្រូវបាន​ប្រើ​ជាមួយនិង​បន្ទះ​ឈី​ប​ប្រភេទ​Spreadtrum chipsets ហើយ​ក៏បាន​សហការ​ជាមួយនិង​ក្រុមហ៊ុនទូរស័ព្ទ​ដៃគូរ​ចំនួន​ពីរ​ទៀត​គឺ​ក្រុមហ៊ុន Spice និង​ក្រុមហ៊ុន​Intexដើម្បី​ផលិត​ឧបករណ៍ថ្មីជាច្រើនទៀត។

ថ្វីត្បិតតែ​មិនទាន់មាន​ពត៌មាន​លម្អិត​ណាមួយ​ដែល​បញ្ជាក់​ពី Firefox OS smartphonesនិង​ពី​តម្លៃ​ដែល​វា​និង​ត្រូវបាន​គេ​ដាក់លក់​នៅលើ​ទីផ្សារ ប៉ុន្តែ​វា​ក៏ត្រូវ​បាន​គេ​រំពឹងទុក​ដែរ​ថា​វា​និង​ជា​ទូរស័ព្ទ​ដែលមាន​តម្លៃ​សមរម្យ​បំផុត​សម្រាប់​អ្នកប្រើប្រាស់។

ផងដែរ​ក្រុមហ៊ុន​Mozilla ក៏​និង​ដាក់​បង្ហាញ​ផលិតផល​មួយចំនួនទៀត​នៅក្នុង Mobile Asia Expo ដូចជា ZTE Open IIនិង​ALCATEL ONETOUCH Fire Eដែល​ស្មា​ត​ហ្វូ​ន​ទាំងនេះ​និង​ដាក់លក់​ក្នុង​រដូវក្តៅ​នេះ៕

ប្រភព: Mozilla