ព័ត៌មាន

NOKIA Lumia 630 កាន់តែធ្វើឲ្យជាប់ចិត្ត

NOKIA គឺជា​និមិត្តសញ្ញា​នៃ​ទូរស័ព្ទ​ដែលមាន​ឈ្មោះ​បោះ​សំលេង​ពាសពេញ​ពិភពលោក។ សំរាប់​ស្មា​ត​ហ្វូ​ន​ជាច្រើន​ម៉ូ​ឌែ​ល​របស់ Nokia សុទ្ធសឹង​ជា​ទូរស័ព្ទទំនើបៗ ទៅតាម​សម័យកាល ជាពិសេស​មានការ​កោតសរសើ​រ​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទ Nokia គឺជា​ទូរស័ព្ទ​ដែល​ធន់​ក្នុងការ​ប្រើប្រាស់​មានតម្លៃ​សមរម្យ សំរាប់​អ្នកប្រើប្រាស់​ទូទៅ​មិន រើស​ឋានៈ។ បន្ទាប់ពី​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន Microsoft Mobile Device, Nokia កម្ពុជា បាន​បំពាក់​នូវ​ប្រព័ន្ធ​ដំណើកា​រ (OS) ដល់​ផលិតផល​របស់ខ្លួន​ជាច្រើន​ហើយ​ទទួលបាន​ជោគជ័យ​គួរអោយកត់សម្គាល់។ អ្វីដែល​ធ្វើអោយ​កាន់តែ​ភ្ញាក់ផ្អើល​នោះ គឺ​សឹងតែ​គ្រប់​ម៉ូ​ឌែ​ល ទូរស័ព្ទ Nokia Lumia ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​សុទ្ធតែ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Window Phone របស់​ក្រុមហ៊ុន Microsoft។ មកដល់ពេលនេះ​ក្រុមហ៊ុន​បានដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់ខ្លួន ដែល​ទទួលបាន​ការចាប់​អារម្មណ៍ និង​មាន​អ្នកគាំទ្រ​ជាច្រើន​ដែល​ពេញ​ចិត្តនឹង​ម៉ូ​ឌែ​ល​មួយ​នេះ​គឺ Nokia Lumia 630 ស៊ីម​ពីរ​បំពាក់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ​របស់ Window Phone 8.1។ ម៉ូ​ឌែ​ល​ដ៏​ស្រស់ស្អាត​មួយ​នេះ​ពិតជា​ធ្វើអោយ​លោកអ្នក​មាន​អារម្មណ៍​ពេញចិត្ត​ជាក់​ជាមិនខាន​ទៅ​ការ​រចនា​រូបរាង​ប្រកបដោយ​ភាព​ទាក់ទាញ ស្អាត​សង្ហា ធន់ ទម្ងន់​ស្រាល​ល្មម មិន​ត្រឹមតែ​មានការ​រចនា​មើលទៅ​ប្រកបដោយ​ភាព​ទាក់ទាញ​ប៉ុណ្ណោះ​ទេ Nokia Lumia 630 ស៊ីម​ពីរ ក៏មាន​បំពាក់​មកជា​មួយ​នូវ​មុខងារផ្សេងៗ បូក​រួមទាំង​បច្ចេកវិទ្យាផ្សេងៗ ដូចជា 3G, Wifi, Bluetooth ជាដើម។ កាមេរ៉ា 5មេ​ហ្គា​ភិ​ច​សែ​ល អាច​ចាប់យក​រូ​ភាព​បាន​ទំហំ (  2592 х 1944 pixels) រឺ​វីដេអូ​បាន​ច្បាស់​ក្នុង​កម្រិត  720p@30fps ព្រម​ជាមួយនឹង​មុខងារ autofocus សំរាប់​ចាប់យក​រូបភាព​អោយ​កាន់តែ​ទាក់ទាញ។ ការប្រើប្រាស់​កម្មវិធី​កាន់​តែមាន​ល្បឿន​លឿន និង​មាន​ភាពរលូន​ព្រោះ Nokia Lumia 630 បំពាក់​នូវ​បច្ចេកវិទ្យាថ្មីៗមាន​កម្រិត​គួរ​ជាទី​ទុកចិត្ត CPU ប្រភេទ Quad-core 1.2 GHz Cortex-A7, រួមទាំង RAM ទំហំ 512MB ថ្ម​កាន់​ភ្លើង​រហូតដល់​ទៅ 600ម៉ោង។ សម្រាប់​ម៉ូ​ឌែ​ល​នេះ ក៏​អាចដាក់​បន្ថែម​មេម៉ូរី​កាត​ប្រភេទ microSD រហូតដល់​ទៅ 128GB និង​មាននៅ​ក្នុង​ម៉ាស៊ីន​ស្រាប់​ទំហំ​រហូតដល់​ទៅ 8GB ផងដែរ។ Nokia Lumia 630 ស៊ីម​ពីរ គឺជា​ស្មា​ត​ហ្វូ​ន​ដែល​បំពេញ​នូវ​សេចក្តីត្រូវការ​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ ទំនាក់ទំនង​ក្នុងការ​រស់នៅ ការកំសាន្ត ការងារ​ជំនួញ កិច្ចការងារ​ការិយាល័យផ្សងៗព្រមទាំង​ផ្តល់នូវ​ភាព​ទាក់ទាញ​ដល់​អ្នកប្រើប្រាស់​ផងដែរ។ លោកអ្នក​អាច​អាច​ទទួលយក​បទ​ពិ​លោធ​ន៍​ដោយផ្ទាល់  រឺ​អាច​ទិញ​ជូន​មនុស្ស​ជាទី​ស្រលាញ់​សំរាប់​ថ្ងៃ​ពិសេស ជាមួយនឹង​តម្លៃ​ដែល​គួរអោយភ្ញាក់ផ្អើល​ជាមួយនឹង​គុណសម្បត្តិ​របស់ Nokia Lumia 630 ស៊ីម​ពីរ នេះ៕

image