ព័ត៌មាន

iPad Air 2 និងដាក់បញ្វូល Apple A8 Processor

image 

ក្រុមហ៊ុន​Apple ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ដាក់បញ្ចូល Apple A8 processor ទៅក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​iPhone 6ក្នុង​ខែកញ្ញា​នេះ ហើយ​នាពេល​ឥឡូវនេះ​ដែរខ្លូន​ក៏មាន​គម្រោង​ប្រើ​CPUនេះ​នៅក្នុង​iPad Air 2។

ថ្មីៗនេះមាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បាន​និយាយថា​ជំនាន់​ទី​ពីរ​នៃ  iPad Air  គឺ​ត្រូវបាន​គេ​រចនា​ឡើងដោយមានល​ក្ខណះស្រដៀង​គ្នា​ទៅ​និង​ជំនាន់​មុន​ដែរ ​ហើយ​ក្រុមហ៊ុន​Appleគឺ​ត្រូវបាន​រំពឹងទុក​ថា​និង​ធ្វើការ​update នៃ​ឧបករណ៍​ខាងក្នុង​របស់​ម៉ូ​ដែល​នេះ។ Apple A8 processor និង​ក្លាយជា64-bit mobile processorជំនាន់​ទី​ពីរ​របស់​ក្រុមហ៊ុន។ហើយ​យើង​ក៏​រំពឹងទុក​ដែរ​ថា​ក្រុមហ៊ុន​Appleនិង​ប្រើ​វា​នៅក្នុង​ម៉ូ​ដែល Retina iPad mini ។

ស្របគ្នា​ជាមួយនិង​ការ updated processor   ផងដែរ​iPad Air 2 ក៏ត្រូវ​បាន​គេ​និយាយ​ដែរ​ថា​និង​ត្រូវបាន​គេ​ធ្វើការ updateទៅលើ​ទម្រង់នៃកាមេរ៉ា។iPad Airមាន​កាមេរ៉ា​ត្រឹមតែ5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​តែ​ក្រុមហ៊ុន​Apple រំពឹងទុក​ថា​និង​ដាក់ជំនួស​កាមេរ៉ា​ដែលមាន​ទំហំ8មេ​ហ្កា​ភិ​ច​ស៊ែ​ល។ប៉ុន្តែ​មិនទាន់មាន​ពត៌មាន​ច្បាស់​ថា​តើ​ក្រុមហ៊ុន​Apple និង​ប្រើ​កាមេរ៉ា​នៅក្នុង iPad Air 2ដូច​ទៅ​និង​iPhone 6ដែរ​រឺ​អត់។បន្ថែម​ទៅទៀត​នោះ​ក្រុមហ៊ុន​Apple ក៏​គ្រោង​និង​ដាក់​បន្ថែម​បច្ចេកវិទ្យា TouchID fingerprint sensor ទៅក្នុង​ជំនាន់​ក្រោយ​នៃ iPad Airដែ៕

ប្រភព:  MacRumors