ព័ត៌មាន

លេចធ្លាយពត៌មានបន្ថែមពី Samsung Galaxy Tab S

image 

កាលពី​ម្សិ​ញ​នេះ​ក្រុមហ៊ុន​Samsung បានដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់ខ្លួន​ម៉ូ​ដែល​Samsung Galaxy Tab S tabletsជា​ផ្លូវការ​នៅក្នុង​ស​ន្និសិទ​កាសែតរបស់ខ្លួន។ហើយ​យើង​ក៏បាន​ឃើញ​រួចមក​ហើយពី​រូបថត​និង​លក្ខ​ណះ​មួយចំនួន​នៃ​ថេ​ប្ល៊េ​ត​ទាំ​ម៉ូ​ដែល​នេះដែរ។

ថេ​ប្ល៊េ​ត​ទាំងពី​ម៉ូ​ដែល​នេះ​គឺ​ត្រូវបាន​គេ​រចនា​ឡើង​ដោយមាន​CPUខុសពី​គ្នា​ដូច​ដែលមាន​ពាក្យ​ចចាមអារ៉ាម​និយាយ​ថ​ាមួយ​មាន​CPUប្រភេទ8 core Samsung Exynos 5420និង​មួយ​ម៉ូ​ដែល​ផ្សេងទៀត​មាន​CPUប្រភេទ 2.3GHz quad core Snapdragon។ក្រៅពីនេះ​ថេ​ប្ល៊េ​ត​Samsung Galaxy Tab S ទាំងពីរ​ម៉ូ​ដែល​នេះ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 8.4 អ៊ីង​និង​ទំហំ10.5 អ៊ីង WQXGA displayជាមួយនិង​resolution  2560 x 1600ភិ​ច​ស៊ែ​ល។

ម៉ូ​ដែល Samsung Galaxy Tab S  tabletsថ្មី​នេះ​ក៏​និង​ភ្ជាប់​មក​ជាមួយនិង 3GB RAM និង​មាន​ម៉េ​មូ​រី​ពី​ជ​ម្រើ​ល​គឺ​ទំហំ 16GB និង 32GBហើយក៏​មាន microSD card slotសម្រាប់​បន្ថែម​ម៉េ​មូ​រី​ខាងក្រៅ។ចំណែក​កាមេរ៉ា​វិញ​ត្រូវបាន​គេ​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​មុខ​ទំហំ2.1មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​កាមេរ៉ា​ក្រោយ​ទំហំ 8 មេ​ហ្កា​ភិ​ច​ស៊ែ​ល។បន្ថែម​ទៅទៀត​នោះ​ម៉ូ​ដែល​នេះ​អាច​ប្រើ​បានជា​មួយ​បាន​និង WiFi  , WiFiនិង​LTE។ហើយ​វា​ដំណើរការ​ជាមួយនិង​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 Kit Kat ហើយ​ម៉ូ​ដែល​នេះដែរ​មាន​ពីរ​ពណ៍​គឺ​ខ្មៅ​និង​ស។នៅ​ចំនុច​មួយ​ដែល​យើង​មិនទាន់​បានដឹង​នោះ​គឺថា​តើ​ថេ​ប្ល៊េ​ត​ទាំងពីរ​នេះ​និង​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រាយ​ប៉ុន្មាន៕

ប្រភព:   @evleaks