ព័ត៌មាន

មានរូបភាពបង្ហាញពីទូរស័ព្ទស្មាតហ្វូន Huawei Mulan

 image

កាលពីពេល​កន្លងមក​នេះ​មានការ​លេច​ធ្លាយ​នូវ​រូបភាព​មួយចំនួន​របស់​ទួ​រ​ស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei Mulan ហើយ​ពេល​ឥឡូវនេះ​ក៏មាន​រូបភាព​ពិតប្រាកដ​មួយចំនួនបានបង្ហាញ​ពី​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ទាំង​ការ​ឌី​ស្សាញ​និង​លក្ខណៈ​មួយចំនួនទៀត។

រូបភាព​ថ្មី​នៃ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Huawei Mulanនេះ ត្រូវបាន​គេ​បង្ហាញ​នៅលើ​បណ្តាញ​សង្គម​របស់​ប្រទេស​ចិន Weiboដែល​រូបភាព​ទាំងនោះ​បានបង្ហាញ​ពី​រូបរាង​និង​លក្ខណៈ​មួយចំនួនទៀត​នៃ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយ​នេះ។

ផងដែរ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Huawei Mulanត្រូវបាន​គេ​និយាយថា​វា​ត្រូវគេ​រចនា​ឡើង​ដោយ​បំពាក់​មកជា​មួយ​នូវ​ខួរក្បាល​ប្រភេទ 8 core  Hisilicon Kirin 920  mobile processor អេក្រង់​ទំហំ4.9 អ៊ីង full high definition displayជាមួយនិង resolution ក្នុង​ក​ម្រឹត1920 x 1080 ភិ​ច​ស៊ែ​ល អង្គ​ចងចាំ​RAMទំហំ​3GB ម៉េ​មូ​រី​ទំហំ 16GB រន្ធ microSD card slot ។

 image

ចំណែកឯ​កាមេរ៉ា​ក្រោយ​វិញ​មាន​ទំហំ13 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព​និង​វីដេអូ​និង​កាមេរ៉ា​ក្រោយ​ទំហំ 5.1មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​កាមេរ៉ា​ទាំងពីរ​នេះ​អាច​ចាប់​វីដេអូ​ក្នុង​ក​ម្រឹត Full HD video in 1080p។

បន្ថែម​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4 Kit Katបូក​ជាមួយ Huawei’s custom Emotion 2.3 user interfaceហើយ​ស្មា​ត​ហ្វូ​ន​នេះ​និង​ដាក់លក់​ក្នុង​ខែសីហា​នេះ៕

ប្រភព៖  Weibo ,  Gforgames