ព័ត៌មាន

មានវីដេអូជាផ្លូវការមួយបង្ហាញពីSamsung Galaxy Tab S

 image

កាលពី​សប្តាហ៍​មុន​ក្រុមហ៊ុន​Samsung បានប្រកាស់​ពី​ថេ​ប្ល៊េ​ត​សេរី​ថ្មី​របស់ខ្លួន​គឺ Samsung Galaxy Tab S ចំនួន​ពីរ​ប្រភេទ ដែល​មួយ​មាន​អេក្រង់​ទំហំ8.4 អ៊ីង​និង​មួយ​ផ្សេងទៀត​មាន​ទំហំ 10.5 អ៊ីង។

ថេ​ប្ល៊េ​ត​ទាំងពី​ប្រភេទ​នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ប្រភេទ Super AMOLED display ដែលមាន​លក្ខ​ណះ QHD និង​resolution ក្នុង​ក​ម្រឹត2560 x 1400 ភិ​ច​ស៊ែ​ល។ហើយ​នាពេល​ថ្មី​នេះ​ក្រុមហ៊ុន Samsung ក៏បាន​ដាក់​បង្ហាញ​នូវ​វីដេអូ​ជា​ផ្លូវការ​ពី​Galaxy Tab S tabletsនេះដែរ។ហើយ​វីដេអូ​ដែល​បានបង្ហាញ​នៅ​ខាងក្រោម​នេះដែរ​បានបង្ហាញ​ពី​លក្ខ​ណះ​មួយចំនួន​នៃ Samsung Galaxy Tab Sរួមបញ្ចូល​ទាំង​ការ​ឌី​ស្សាញផ្នែក​ខាងក្រៅ​និង​លក្ខ​ណះ​មួយចំនួន​ផ្សេងទៀត។

ថេ​ប្ល៊េ​ត​ទាំងពីរ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​រួមទាំង​ជម្រើស​នៃ​ប្រភេទ​ខួរក្បាល​ដែលជា​ប្រភេទ quad core Qualcomm Snapdragon 800 processor និង 8 core Samsung Exynos 5420 1.9GHz បូក​ជាមួយនិង 1.3GHz processor។

លក្ខណៈពិសេស​ផ្សេងទៀត​រួម​មាន​ម៉េ​មូ​រី​ទំហំ 16GB និង 32GBអង្គ​ចងចាំ​RAMទំហំ 3GBជាមួយនិង microSD cardដែល​អាច​បន្ថែម​បាន​រហូតដល់​ទំហំ 128GB។ផងដែរ Samsung Galaxy Tab S បាន​ភ្ជាប់​មក​ជាមួយនិង​កាមេរ៉ា​ក្រោយ​ទំហំ 8មេ​ហ្កា​ភិ​ច​ស៊ែ​ល និង​កាមេរ៉ា​មុខ​ទំហំ2.1មេ​ហ្កា​ភិ​ច​ស៊ែ​ល។បន្ថែម​ទៅទៀត​នោះ​ចំពោះ​ប្រព័ន្ធ​ភ្ជាប់​វិញ​គឺមាន​ពីរ​ជម្រើស​គឺ​ជម្រើស WiFi និង WiFi ជាមួយនិង 4G LTE។

ចំណែកឯ​តម្លៃ​វិញ​Galaxy Tab S ចាប់ផ្តើម​នូវ​តម្លៃ $399 សម្រាប់​ម៉ូ​ដែល​ទំហំ​អេក្រង់8.4អ៊ីង​និង​តម្លៃ $499សម្រាប់​ម៉ូ​ដែល​អេក្រង់​ទំហំ10.5អ៊ីង។ផ​លិ​ផល​ទាំងពីរ​នេះ​និង​ដាក់​នៅ​ដើមខែ​ក្រោយនេះ។

ប្រភព៖  Samsung