ព័ត៌មាន

Apple iMac របស់ក្រុហ៊ុនAppleត្រូវបានដាក់លក់

image

ថ្មីៗនេះ​ក្រុមហ៊ុន​Appleបានប្រកាស់​ពី​ផលិតផល Apple iMacដ៏​ទំនើប​និង​មានតម្លៃ​ថោក​បំផុត​រប​ស់​ខ្លួន។ ដែល​ម៉ូ​ដែល​នេះ​មាន​អេក្រង់​ទំហំ21.5 អ៊ីង​ហើយ​និង​មានតម្លៃ​ត្រឹមតែ £899 ក្នុង​អង់គ្លេស​និង​តម្លៃ​ត្រឹមតែ $1,099ក្នុង​សហរដ្ឋអាមេរិក។

ម៉ូ​ដែល 21.5 inch iMacត្រូវបាន​គេ​រចនា​ឡើង​ដោយបាន​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ​dual core 1.4GHz Intel core i5 processor ជាមួយនិង Turbo Boostដែលមាន​ល្បឿន​រហូតដល់ 2.7GHz អង្គ​ចងចាំ​RAMទំហំ 8GB  ទំហំ​ផ្ទុក​500GB HDD  និង​មាន​ក្រាហ្វិក​ប្រភេទ Intel HD graphics 5000។

image

ចំពោះ​ពីរ​ម៉ូ​ដែល​បន្ថែម​ទៅទៀត​នោះ​ដែលមាន​អេក្រង់​ទំហំ 21.5 អ៊ីង Apple iMacដែលមាន​តម្លៃ​ប្រហែលជា$1,299 និង​ម៉ូ​ដែល​អេក្រង់​ទំហំ 21.5 អ៊ីង​ត្រូវបាន​លក់រាយ​ក្នុងតម្លៃ $1,499។ប៉ុន្តែ​ចំពោះ​ម៉ូ​ដែល​អេក្រង់​ទំហំ 27អ៊ីង Apple iMacគ្មាន​ការផ្លាស់ប្តូរ​ទៅលើ​តម្លៃ​នោះទេ៕

ប្រភព៖  Apple