កាលពីមុនមានពត៌មានមួយចំនួនបាននិយាយពីការចេញលក់នៃទូរស័ព្ទស្មាតហ្វូនម៉ូដែលSamsung Galaxy S5 Prime រឺ Galaxy F ។តែនាថ្ងៃនេះផងដែរស្មាតហ្វូនម៉ូដែលនេះត្រូវបានគេដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងតម្លៃត្រឹមតែ $920 ប៉ុណ្ណោះ ហើយជាពិសេសទៅទៀតនោះម៉ូដែលនេះត្រូវបានគេអោយឈ្មោះថ្មីថាSamsung Galaxy S5 LTE-A ។
ម៉ូដែលនេះត្រូវបានគេរចនាឡើងយ៉ាងពិសេសដោយបំពាក់មកជាមួយនិងឧបករណ៍បច្ចេកវិទ្យាទំនើបដូចជា៖
– អេក្រង់ទំហំ5.1អ៊ីងប្រភេទ Super AMOLED display ជាមួយនិង resolution កម្រឹត 2560 x 1440 ភិចស៊ែល
– ខួរក្បាលប្រភេទ quad core Qualcomm Snapdragon 805 processor ជាមួយនិងល្បឿន clock speed 2.5GHz
– អង្គចងចាំRAMទំហំ 3GB
– ក្រាហ្វិកប្រភេទ Adreno 420 GPU
– ទំហំផ្ទុកម៉េមូរីទំហំ32GB ជាមួយនិងរន្ធ microSD card សម្រាប់បន្ថែមទំហំផ្ទុកបន្ថែមរហូតដល់ទំហំ 128GB
– LTE-A or LTE-Advanced ដែលត្រូវបានគេឌីស្សាញឡើងដោយអាចដោនឡូតរហូតដល់ល្បឿន 225Mbps
– កាមេរ៉ាមុខទំហំ 2.1 មេហ្កាភិចស៊ែល
– កាមេរ៉ាមុខទំហំ16 មេហ្កាភិចស៊ែល
– ប្រព័ន្ធប្រតិបត្តិការ: Android 4.4 Kit KatនិងSamsung’s TouchWiz UI
– មិនជ្រាបទឹក៕
ប្រភព៖ Samsung