កាលពីមុនយើងពិតជាឆ្ងល់ណាស់ថាតើគេអាចសាកថ្មទូរស័ព្ទបានដោយគ្រាន់តែដាក់វាក្នុងហោរប៉ៅខោរដែររឺទេ?ជាការពិតណាស់វាជារឿងមួយដែលមិនគួរអោយជឿ។ ប៉ុន្តែនាពេលឥឡូវនេះគឺវាអាចទៅរួចទៅហើយ!
កាលពីថ្មីនេះក្រុមហ៊ុនMicrosoftបានធ្វើការសហការជាមួយនិងអ្នកឌីស្សាញមកពីប្រទេសអង់គ្លេសលោក A Sauvage ដើម្បីបង្កើតwireless charging trousersដែលអាចសាកថ្មរទូរស័ព្ទដោយមិនបាច់ប្រើខ្សែរដោយគ្រាន់តែដាក់វាទៅក្នុងហោរប៉ៅខោររបស់អ្នកតែប៉ុណ្ណោះ។
បច្ចេកវិទ្យាsmart trousersគឺជាប្រភេទខោរដែលមានភាពល្អឥតខ្ចោះនិងជាមធ្យោរបាយល្អបំផុតសដើម្បីរក្សារថាមពលថ្មទូរស័ព្ទរបស់អ្នកប្រើប្រាស់អោយនៅពេញ មិនត្រឹមតែប៉ុណ្ណោះវាក៏ធ្វើអោយអ្នកប្រើប្រាស់មានភាពសង្ហានិងស្រស់ស្អាតផងដែរ។ដោយWireless Charging Trousers គឺប្រើប្រព័ន្ធinductive chargingនិងត្រូវបានគេឌីស្សាញឡើងដោយត្រូវបានគេប្រើផ្នែកមួយចំនួនពីNokia DC-50 wireless charging plate។នៅពេលណាដែលទូរស័ព្ទស្មាតហ្វូនNokia Windows Phone របស់អ្នកគឺត្រូវបានដាក់ក្នុងហោរប៉ៅវានិងចាប់ផ្តើមសាកថាមពលថ្មភ្លាម៕
ប្រភព៖ Nokia