ព័ត៌មាន

មានពត៌មានលេចធ្លាយពីតារាងModel Numbersរបស់Samsung Galaxy Note 4

image

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Samsung Galaxy Note 4 បាន​បែកធ្លាយ​ពត៌មាន​មួយចំនួន​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន។ហើយ​កាលពី​ពីរថ្ងៃមុននេះផងដែរ​មាន​ពីរ​ជំនាន់​នៃ​ម៉ូ​ដែល​នេះ​បានបង្ហាញ​នៅលើ​គេហទំព័រAnTuTu benchmarks ។

កាលពី​ម្សិលមិញ​មាន​ពត៌មាន​មួយចំនួន​ពី​Samsung Galaxy Note 4ដែលនៅលើគេហទំព័រevleaks បានបង្ហាញពីតារាងនៃ​model numbersដែលមាននៅលើ Samsung Galaxy Note 4។

ក្រុមហ៊ុន​Samsung ត្រូវបាន​គេ​ដឹងផង​ដែរ​ថា​ខ្លួនកំពុងតែគ្រោង​​ដាក់​បង្ហាញ​ផ​លិ​ផល​របស់ខ្លួន​ទូទាំង​ពី​ភព​លោក​ជាមួយនិង​លេខ​ម៉ូ​ដែលខុសៗគ្នា​ទៅតាម​តំបន់​និង​ក្រុមហ៊ុន។​ខាងក្រោម​នេះ​ជាតា​រាងលេខ​ម៉ូ​ដែល​របស់​Galaxy Note 4៖

 image

បើ​ផ្អែក​ទៅតាម​ពាក្យ​ចចាមអារ៉ាម​បានអោយដឹងថា Samsung Galaxy Note 4  និង​ភ្ជាប់​មក​ជាមួយនិង​អេក្រង់​ទំហំ5.7អ៊ីង​ដូច​ទៅ​និង​ម៉ូ​ដែល​Note 3ដែរ​ដែលមាន​resolution ក្នុង​ក​ម្រឹត 2560 x 1440 ភិ​ច​ស៊ែ​ល។ហើយ​ម៉ូ​ដែល Samsung Galaxy Note 4  ទាំ​ពីរ​ម៉ូ​ដែល​នេះ​ផងដែរ​ក៏ត្រូវ​បាន​គេ​និយាយ​ផងដែរ​ថា​និង​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ​Snapdragon 805 SoC រីឯ​មួយ​ជំនាន់​ទៀត​និង​មាន​ខួរក្បាល​ប្រភេទ Exynos និង​មាន​អង្គ​ចងចាំ​RAMទំហំ​ដូចគ្នា​3GBម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 32GBនិង​រន្ធ microSD card slot។

នៅ​ផ្នែក​កាមេរ៉ា​ម៉ូ​ដែល​នេះ​បាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ក្រោយ​ទំហំ16មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព​និង​វីដេអូ កាមេរ៉ា​មុខ​ទំហំ3.68មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4.2 KitKat៕

ប្រភព៖ @evleaks