ថ្មីៗនេះមានរបាយការណ៍បានអោយដឹងថាក្រុមហ៊ុនាំAppleនិងដាក់បង្ហាញនូវផលិតផលសSmartwatchរបស់ពួកគេពីរជំនាន់ផ្សេងគ្នា។ដែលពេលកន្លងទៅមានពាក្យចចាមអារ៉ាមបាននិយាយថាiWatchមានពីរម៉ូដែលមួយសម្រាប់បុស់និងមួយម៉ូដែលទៀតគឺសម្រាប់នារី។តែនាពេលនេះមានពត៌មានថ្មីមួយទៀតពីPocket NowបានអោយដឹងថានិងមានផលិតផលiWatchម៉ូដែល ‘Sports’ Apple iWatchនិង ‘Designer’ iWatch។
ដែលម៉ូដែលSports iWatch គឺកំពុងតែត្រូវបានធ្វើការតេសដោយ Kobe Bryant នៅក្នុ Apple’s campusដែលម៉ូដែលនេះត្រូវបានគេនិយាយផងដែរថាវាក៏មានរូបរាងដូចទៅនិងម៉ូដែលដ៏ទៃទៀដែលកំពុងដាក់លក់នៅលើទីផ្សារដែរដែលគេសន្មត់ថានិងមានរាងការេ រឺចតុកោណកែង និងមានលក្ខណៈrubber watch strap។
ចំណែកឯម៉ូដែលDesigner iWatch គឺត្រូវបានគេនិយាយថាវានិងមានរាងមូល។ iWatchទាំងពីរម៉ូដែលនេះនិងភ្ជាប់មកជាមួយនិងប្រព័ន្ធsensorសម្រាប់ត្រួតពិនិត្យទៅលើ សម្ពាធឈាម ចលនាបេះដូង សីតណ្ហភាពក្នុងរាងកាយនិងមុខងារផ្សេងទៀត។បន្ថែមទៅទៀតនោះ Apple iWatch បានភ្ជាប់មកជាមួយនិងម៉េមូរីក្នុងម៉ាស៊ីនដល់ទៅទំហំ8GB ។ចំណែកឯមុខងារនិងតួនាទីក៏ដូចទៅនិង iPodដែរ។Apple iWatchត្រូវបានគេរំពឹងទុកថានិងដាក់បង្ហាញក្នុងខែកញ្ញារឺតុលាជាមួយនិងផលិតផលiPhone 6 និងiOS 8៕
ប្រភព៖ Pocket Now