ព័ត៌មាន

ងាយស្រួលកាន់iPad របស់អ្នកនៅពេលថតវីដេអូជាមួយនិងiOgrapher iPad Case

image

អ្នកប្រើប្រាស់​Apple iPad និង  iPad Mini  ដែល​ចូលចិត្ត​ថត​វីដេអូ​ប្រហែល​ជាមាន​ភាព​ពិបាក​ក្នុងការ​កាន់​iPad រឺ​iPad Miniនៅពេលដែល​ពួកគេ​ថត​វីដេអូ​ដែល​ពួកគេ​ចង់​ថត ហើយ​ពួកគេ​ប្រហែលជា​ចង់បាន​ឧបករណ៍​ដើម្បី​controlនៅពេល​recording video footage។ហើ​យ​នាពេលនេះ​ដែរមាន​ឧ​បករ​ថ្មី​មួយ​សម្រាប់ iPad ដែលមាន​ឈ្មោះថា​iOgrapher iPad Video Rigដែល​ឧបករណ៍​នេះ​ត្រូវបាន​គេ​រចនា​ឡើង​យ៉ាង​ពិសេស​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ឧបករណ៍ Apple tabletក្នុងការ​កាន់​ ការពារiPad មិនអោយរអិលជ្រុះធ្លាក់ក៏ដូចជា​មាន lenseផ្សេងៗគ្នា​ដើម្បី​ជ្រើសរើស​នៅពេលដែល​ថត​វីដេអូ។

image

 iOgrapher iPad Video Rig គឺ​ត្រូវបាន​ដាក់លក់​នៅលើ​គេហទំព័រ​Photojojo នៅក្នុង​តម្លៃ​សមរម្យ​ដែលចាប់ផ្តើមត្រឹមតែតម្លៃ85ដុល្លាតែប៉ុណ្ណោះ​ទៅតាម​ប្រភេទ​របស់​វានិងLense។សម្រាប់​ពត៌មាន​លម្អិត​គឺមាន​នៅលើ​គេហទំព័រ Photojojo។

ប្រភព៖  Photojojo