ព័ត៌មាន

Nokia X2 សាកសមជាមួយនិងមនុស្សសម័យថ្មី

image 

​កាលពី​ម្សិលមិញ​នេះដែរ​ក្រុមហ៊ុន​Nokiaបានប្រកាស់​នូវ​ទូរស័ព្ទ​ស្មា​ហ្វូ​ន​ម៉ូ​ដែល​Nokia X2។ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​និយាយ​ផងដែរ​ថា​និង​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ​dual core 1.2GHz Qualcomm Snapdragon 200 processor អង្គ​ចងចាំ​RAMទំហំ​1GB និង Adreno 305 GPU។ផងដែរ​ក៏មាន​ពាក្យ​ចចាមអារ៉ាម​ផ្សេងទៀត​បានអោយដឹងថា​ម៉ូ​ដែល​Nokia X2 មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​4GB កាមេរ៉ា​មុខ​ទំហំ0.3មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​កាមេរ៉ា​ក្រោយ​ទំហំ 5មេ​ហ្កា​ភិ​ច​ស៊ែ​ល។

បន្ថែម​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​មាន​អេក្រង់​ទំហំ 4.3 អ៊ីង​ជាមួយនិង resolution ក្នុង​ក​ម្រឹត 800 x 480ភិ​ច​ស៊ែ​ល​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.3។ប៉ុន្តែ​មិនទាន់មាន​ពត៌មាន​ច្បាស់​មួយណា​បានបញ្ជាក់​ថា​តើ​Nokia X2និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.3រឺក៏​Android 4.4 Kit Katនោះទេ។សម្រាប់ពណ៌វិញ ម៉ូដែលនេះមានពណ៌ធម្មជាតិស្រស់ស្អាតសាកសមសម្រាប់មនុស្សទាន់សម័យ៕

ប្រភព៖ Nokia