ព័ត៌មាន

Huawei Honor 6 With Kirin 920 បានដាក់បង្ហាញ

image

យើង​ធ្លាប់តែ​បានលឺ​ពាក្យ​ចចាមអារ៉ាម​និយាយតៗគ្នា​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Huawei Honor 6 ( Mulan )។ហើយ​នាពេលនេះ​ដែល​ម៉ូ​ដែល​នេះ​ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្លូវការ​ហើយ ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា​Huawei Honor 6 រឺ Huawei Glory 6។

ជាមួយនិង​ការ​ឌី​ស្សាញ​បែប​បច្ចេកវិទ្យា​ទំនើប​ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Huawei Honor 6 ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5អ៊ីង​ប្រភេទ full HD display ដែលមាន​resolutionក្នុង​ក​ម្រឹត 1920 x 1080 ភិ​ច​ស៊ែ​ល និង​គ្រប់គ្រង​ល្បឿន​ដោយ​ខួរក្បាល​ប្រភេទ​Huawei Kirin 920ដែល​រួមមាន​ប្រភេទ8 core Soc ដែល​បង្កើតឡើង​ពី four ARM Cortex A-15 cores និង four ARM Cortex-A7 cores។ បន្ថែម​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​ភ្ជាប់​មក​ជាមួយនិង Mali T628 GPU អង្គ​ចងចាំ​RAMទំហំ​3GB និង​មាន​ទំហំ​នៃ​ការផ្ទុក​ពីរ​ជម្រើស​គឺ​ទំហំ 16GB និង 32GB រួមបញ្ចូល​ជាមួយនិង​ការបន្ថែម​រន្ធ microSD card slotសម្រាប់​បន្ថែម​ទំហំ។

ចំណែកឯ​កាមេរ៉ា​វិញ​មាន​ទំហំ 5មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ​ទំហំ13 មេ​ហ្កា​ភិ​ច​ស៊ែ​ល។ក្រៅពីនេះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4.2 Kit Katនិង​បន្ថែម​មកជា​មួយ​នូវ​EMUI 2.3 user interface។បន្ថែម​ទៅទៀត​នោះ​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​ប្រើ​គម្រប​អាលុយមីញ៉ូម​និង​ភ្ជាប់​មក​ជាមួយនិង​ប្រព័ន្ធ​CAT 6 LTEដែល​គាំទ្រ​ដល់​ការ​ដោ​ន​ឡូត​បាន​រហូតដល់​ល្បឿន300 Mbps៕

ប្រភព៖  G for Games