ព័ត៌មាន

មានវីដេអូបង្ហាញពី Soundhawk Smart Listening System ថ្មី

image

ជាមួយនិង​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​មានការ​រីកចំរើន កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​ក្រុមហ៊ុន​Soundhawk បានដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មី​មួយ​របស់​ខ្លូន​ដែលជា​ឧបករណ៍ smart listening systemដំបូង​ដែល​ត្រូវបាន​គេ​រចនា​ឡើង​ដើម្បី​បង្កើន​នូវ​សម្លេង​ជុំវិញខ្លួន​និង​កាត់បន្ថយ​សម្លេង​រំខាន​ដែល​យើង​មិន​ចង់​លឺ​ពី​ខាងក្រៅ។

ឧបករណ៍ Soundhawk Smart Listening Systemថ្មី​នេះ​គឺជា​ឧបករណ៍​មួយ​សម្រាប់​ដាក់​ក្នុង​ត្រចៀក និង​ដែលមាន​មុខងារ​ច្រើនយ៉ាង​ដូចជា ស្តាប់ ទំនាក់ទំនង និង ការភ្ជាប់។បន្ថែម​ទៅទៀត​នោះ​យើង​ក៏​អាចធ្វើ​ការសម្រួល​សម្លេង​បាន​តាមរយះ​កម្មវិធី​ក្នុង​ស្មា​ត​ហ្វូ​ន។វាមានមុខងារជួយកាត់បន្ថយ​នូវ​សម្លេង​រំ​ខាង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ដើម្បី​ងាយស្រួល​ធ្វើការ​ទំនាកទំនង​ជាមួយ​និង​ដៃ​គួរ​បាន​ដោយ​សន្តិភាព។ក្រៅពីនេះ​ឧ​ប​កេ​ណ៍​នេះ​ក៏​អាចធ្វើ​ការភ្ជាប់​ជាមួយនិង​ស្មា​ត​ហ្វូ​ន​សម្រាប់ធ្វើ​ការនិយាយ​ទំនាក់ទំនង ស្តាប់​តន្ត្រី និង​ការងារ​ដ៏ទៃទៀត​តាមរយ​ហ​ប្រព័ន្ធ​Bluetooth។

ប្រភព៖  Market Watch