ព័ត៌មាន

មានវីដេអូបង្ហាញពី iPad Air 2 ​

image

  iPad Air 2 គឺជា​ថេ​ប្ល៊េ​ត​ជំនាន់​ថ្មី​ដែល​មិនទាន់​ត្រូវបាន​ដាក់លក់​ផង​ក៏មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​បាន​និយាយ​ពី​មូ​ដែល​នេះ។នាពេល​កន្លងមកថ្មីៗនេះដែរ​មាន​រូបភាព​មួយចំនួន​បានបង្ហាញ​ពី  iPad Air 2 ។ស្រាប់​នាពេល​នេះដែរ​ក៏មាន​វីដេអូ​ត្រូវបាន​គេ​ដាក់​បង្ហោះ​លើប្រព័ន្ធបណ្តាញYoutube ដែល​វីដេអូ​នេះ​បានបង្ហាញ​ពី​ការប្រៀបធៀបរវាង  iPad Air 2 ជាមួយនិង iPad Airជំនាន់​មុន។

iPad Air 2 គឺ​ត្រូវបាន​គេ​រំពឹងទុក​ថា​វា​និង​ភ្ជាប់​មក​ជាមួយនិង​បច្ចេកវិទ្យា Apple TouchID fingerprint sensorដែល​បច្ចេកវិទ្យា​ថ្មី​បំផុត​និង​ត្រូវបាន​គេ​ដាក់បញ្ចូល​នៅក្នុង  iPhone 6 ផងដែរ។ស្រប​ជាមួយគ្នានេះដែរ​iPad Air 2នេះ​និង​អាចធ្វើ​ការ updatesបានជា​ច្រើន​ដូចជា​ជំនាន់​ទី​ពីរ​នៃ64-bit mobile processor, Apple A8ជាដើម។

ក្រៅពីនេះ​ក៏មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយ​ផងដែរ​ថា​iPad Air 2 និង​បាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​មុខ​ទំហំ5មេ​ហ្កា​ភិ​ច​ស៊ែ​ល​កាមេរ៉ា​ក្រោយ​ទំហំ 8ម​ហ្កា​ភិ​ច​ស៊ែ​ល។ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​វា​មាន​កាមេរ៉ា​ដូច​ទៅ​និង​iPhone 5Sរឺក៏​ដូច​ទៅ​និង​iPhone 6នោះទេ ៕

ប្រភព៖  TLDToday  / YouTube,   9 to 5 Mac