ព័ត៌មាន

Samsung Galaxy Tab 4 8.0 ត្រូវបានដាក់លក់នៅលើបណ្តាញ Network របស់​Verizon​នៅថ្ងៃនេះ

image

ថ្មីៗនេះ​ក្រុម​ហ៊​ន​Verizon Wirelessបានប្រកាស់ថា Samsung Galaxy Tab 4 8.0និង​ត្រូវបាន​ដាក់លក់​នៅលើ​បណ្តាញ  network របស់​ពួកគេ​ចាប់ពី​ថ្ងៃនេះ​តទៅ។ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​កម្មវិធី​ជាច្រើន​សម្បូរបែប​សម្រាប់​អ្នកប្រើប្រាស់ និង​លក្ខណៈ​ពេ​សេស​​​មួយចំនួនទៀត។ចំណែកឯ​ការ​រចនា​វិញ​Samsung Galaxy Tab 4 8.0បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 8 អ៊ីង​ដែលមាន resolution ក្នុង​ក​ម្រឹត 1280 x 800 ភិ​ច​ស៊ែ​ល ​និង​គ្រប់គ្រង​ល្បឿន​ដំណើរការ​ដោយ​ខួរក្បាល​ប្រភេទ quad core processor ជាមួយនិង​clock speed  1.2GHz។បន្ថែម​ទៅទៀត​នោះ ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​អង្គ​ចងចាំ​RAMសម្រាប់ជំនួយល្បឿនដល់ទៅទំហំ1.5GB ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​16GB រន្ធ microSD សម្រាប់​បន្ថែម​ម៉េ​មូ​រី​ខាងក្រៅ​រហូតដល់​ទំហំ 64GB កាមេរ៉ា​ក្រោយ​ទំហំ 3 មេ​ហ្កា​ភិ​ច​ស៊ែ​ល កាមេរ៉ា​មុខ​ទំហំ 1.3មេ​ហ្កា​ភិ​ច​ស៊ែ​ល ថាមពល​ថ្ម 4,450 mAh និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 Kit Kat៕

ប្រភព៖ Verizonវ