ព័ត៌មាន

iPod Touch ដែលមានទំហំ16GB ត្រូវបានដាក់លក់នៅតម្លៃសមរម្យ​

image

កាលពី​ព្រឹក​ម្សិលមិញ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បានអោយដឹងថា​ក្រុមហ៊ុន Apple និង​ធ្វើ​ការដាក់​បង្ហាញ​នូវ​ម៉ូ​ដែល  16GB iPod Touch នៅ​សប្តាហ៍​ក្រោយនេះ​ប៉ុន្តែ Appleមិនទាន់បាន​ធ្វើជា​ផ្លូវការ​នោះទេ។

ចំពោះ​ការ​ឌី​ស្សាញ​វិញ 16GB  iPod Touchគឺមាន​លក្ខណៈ​ស្រដៀង​ទៅ​និង​ម៉ូ​ដែល​ដែលមាន​ទំហំ 32GB និង 64 GB។ហើយ​ជាពិសេស​ទៅទៀត​នោះ​ម៉ូ​ដែល​នេះ​និង​ត្រូវបាន​គេ​ដាក់លក់​ក្នុងតម្លៃ​សមរម្យ​ត្រឹមតែ $199 ថោក​ជាង​ម៉ូ​ដែល​មុន​ដែល​ម៉ូ​ដែល​32GB មានតម្លៃ$249និង​ម៉ូ​ដែល​64GB មានតម្លៃ$299។ចំណែកឯ​កាមេរ៉ា​វិញ​16GB  iPod Touch បាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​ដូចជា ប្រផេះ ប្រាក់ ផ្កាឈូក លឿង ខៀវ និង ក្រហម៕

ប្រភព៖  Apple