ព័ត៌មាន

ពាក្យចចាមអារ៉ាមពីការដាក់បង្ហាញAsus Smartwatch

image 

កាលពីពេល​កន្លងទៅថ្មីៗនេះដែរ​មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយតៗគ្នា​ដែរ​ថា Asus smartwatchនិង​ដាក់​បង្ហាញ​ក្នុងអំឡុងពេល​ត្រីមាស​ទី​បី​ក្នុងឆ្នាំនេះ។ ស្រាប់តែ​ពេលនេះ​ដែរ​មាន​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា​ស្មា​ត​វ៉​ចនេះ​និង​ដាក់​បង្ហាញ​នៅក្នុង​ខែកញ្ញា​នេះ​។

យោងតាម​ពត៌មាន​ពី  TechCrunch បានអោយដឹងថា​ ក្រុមហ៊ុន Asusបាន​បញ្ជាក់ថា​ខ្លួន​គ្រោង​និ​ងដាក់​បង្ហាញ​ផលិតផល​ស្មា​ត​វ៉​ម៉ូ​ដែល​ថ្មី​របស់​ខ្លូន​ក្នុងអំឡុងពេល​ខែកញ្ញា​នេះ ហើយក៏​ត្រូវបាន​គេ​សន្ម​ត់​ទុក​មុន​ដែរ​ថា​ប្រហែលជា​និង​ប្រកាស់​ក្នុង​ព្រឹត្តិការណ៍​IFA 2014ក្នុង​ខែកញ្ញា​ខាងមុខនេះ។

អ្វីដែល​គួរអោយ​ចាប់អារម្មណ៍​ពី​ផលិតផល​ស្មា​ត​វ៉​ចនេះ​ពី​សំណាក់​អ្នកប្រើប្រាស់​គឺ​តម្លៃ ដោយ​ក្រុមហ៊ុន Asusបាន​និយាយ​អោយដឹង​ដែរ​ថា​ស្មា​ត​វ៉​ចនេះ​គឺ​ផលិតផល​ដែលមាន​តម្លៃថោក​ជាង​ស្មា​ត​វ៉​ច​ដ៏​ទៃ​ដែល​វា​ត្រូវបាន​គេ​ដាក់លក់​ក្នុងតម្លៃ​លក់រាយ​ត្រឹមតែ​ច​ណ្លោះ​ពី$99 ទៅ $150តែប៉ុណ្ណោះ។

ប៉ុន្តែ​មិនទាន់មាន​ពត៌មាន​លម្អិត​ទៅលើ​ផ្នែក​រឹង( hardware)និង​ការ​ឌី​ស្សាញ​ពី Asus Smartwatchនៅឡើយ​នោះទេ៕

ប្រភព៖ Phandroid