ព័ត៌មាន

Android 4.4 KitKat និង​ដាក់បញ្ចូល​ទៅក្នុង​Sony Xperia Z1 Compact

image

កាលពីដើម​ឆ្នាំនេះ​ក្រុមហ៊ុន​Sonyបានដាក់​បង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Xperia Z1ប៉ុន្តែ​វា​មិនមាន​លក្ខណៈ​ដូច​ទៅ​និង​ស្មា​ត​ហ្វូ​ន​“mini”ដ៏ទៃទៀត​ដែលមាន​នៅលើ​ទីផ្សារ​នោះទេ។ជាមួយគ្នានេះដែរ​ម៉ូ​ដែល​Sony Xperia Z1 Compactក៏មាន​លក្ខណៈ​ស្រដៀង​ទៅ​និង Xperia Z1ដែរ​ខុសគ្នា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ជាមួយនិង​ការ​ឌី​ស្សាញ​បែ​បច្ចេកវិទ្យា Sony Xperia Z1 Compactបាន​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 4.3 Jelly Bean ។ប៉ុន្តែ​មាន​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា Android 4.4 KitKatនិង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ស្មា​ត​ហ្វូ​ន​មួយ​នេះ។ហើយ​ការ update នេះ​គឺ​ត្រូវបាន​គេ​ធ្វើ​រួចរាល់​ហើយ​នៅក្នុង​ប្រទេស​រុស្ស៊ី អ៊ីតាលី និង ឥ​ណ្តូ​នេ​ស៊ី ជាមួយនិង​build number 14.4.A.0.108។

ចំណែក​ការ​ឌី​ស្សាញ​និង​លក្ខ​ណះរ​បស់ Sony Xperia Z1 ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ4.3អ៊ីង​ជាមួយនិង​720p resolutionខួរក្បាល​ប្រភេទ Snapdragon 800 SoC អង្គ​ចងចាំ RAMទំហំ 2GB  ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 16GB ជាមួយនិង​រន្ធ​microSD card  , WiFi, Bluetooth កា​មេ​រ៉​ក្រោយ​ទំហំ 20.7មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព​និង​វីដេអូ កាមេរ៉ា​មុខ​ទំហំ 2មេ​ហ្កា​ភិ​ច​ស៊ែ​ល ថាមពល​ថ្ម 2,300 mAhនិង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.3 KitKat ៕

ប្រភព៖   Xperia Blog ,  PhoneArena