ថ្មីនេះដែរក្រុមហ៊ុន Micromaxបានធ្វើការដាក់បង្ហាញនូវទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីដំបូងដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 ដែលមានឈ្មោះថាXolo WIN Q900s។ជាមួយនិងការរចនារួបរាងសង្ហារ ស្រស់ស្អាតសាកសមជាមួយនិងមនុស្សសម័យថ្មី ស្មាតហ្វូនមួយនេះបានបំពាក់មកជាមួយនិងអេក្រង់ទំហំ4.7អ៊ីងដែលមានកម្រឹតភាពច្បាស់1280 x 720 ភិចស៊ែល មានខួរក្បាលប្រភេទquad-core Snapdragon processor ជាមួយនិងល្បឿន1.2GHzនិងអង្គចងចាំRAMទំហំ1GBនៅលើបន្ទះ board។
បន្ថែមទៅទៀតនេះស្មាតហ្វូនមួយនេះបានភ្ជាប់មកជាមួយនិងទំហំនៃការផ្ទុកម៉េមូរីទំហំ 8GB ដែលមានស្រាប់នៅក្នុងម៉ាស៊ីន បន្ថែមជាមួយនិង microSD cardសម្រាប់ដាក់បន្ថែមរហូតដល់ទំហំ32GB កាមេរ៉ាក្រោយទំហំ 8មេហ្កាភិចស៊ែសម្រាប់ថតរូបភាពនិងវីដេអូ កាមេរ៉ាមុខទំហំ 2មេហ្កាភិចស៊ែល WiFi, Bluetoothថាមពលថ្ម 1,800 mAh និងដំណើរការលើប្រព័ន្ធប្រតិបត្តិការWindows Phone 8.1។ចំណែកឯកាលបរិច្ឆេទនៃការដាក់បង្ហាញត្រូវបានគេរំពឹងទុកថាប្រហែលជាសប្តាហ៍ទីពីរនៃខែក្រោយនេះ៕
ប្រភព៖ Xolo , PhoneArena