ព័ត៌មាន

Samsung Galaxy Core 2ត្រូ​វ​បានប្រកាស់

ពេលថ្មីៗនេះដែរ​ក្រុមហ៊ុន​Samsungបានដាក់​បន្ថែម Android smartphoneថ្មី​មួយទៀត​ទៅក្នុង​ជំនាន់​នៃ​Galaxy ដែលមាន​ឈ្មោះថា​Samsung Galaxy Core 2។

image

 Samsung Galaxy Core 2 ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​ដោយ​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ4.5 អ៊ីង​ប្រភេទ TFT WVGA display ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ quad core 1.2GHz processor។ផងដែរ​ក៏បាន​ភ្ជាប់​មក​ជាមួយនិង​អង្គ​ចងចាំ​RAMទំហំ 768MB ។

ចំពោះ​ទំហំ​នៃ​ការផ្ទុក​វិញ Core 2 មាន​ម៉េ​មូ​រី​ទំហំ 4GBដែលមាន​ស្រាប់​នៅក្នុង​ម៉ាស៊ីន បូក​បន្ថែម​ជាមួយនិង​រន្ធ microSD card សម្រាប់​ពង្រីក​ទំហំ​បន្ថែម​ដែលមាន​ទំហំ​រហូតដល់​64GB ។

នៅ​ផ្នែក​ខាងលើ​នៃ Samsung Galaxy Core 2 ត្រូវបាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​មុខ​ដែលជា​លក្ខណៈ VGA និង​កាមេរ៉ា​ក្រោយ​ទំហំ 5មេ​ហ្កា​ភិ​ច​ស៊ែ​ល​ជាមួយនិង LED flashនិង auto-focus។

លក្ខណៈ​ផ្សេងទៀត​នៃ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Samsung Galaxy Core 2នេះ​គឺ​រួមមាន​WiFi, Bluetooth, GPS+GLONASS, ថាមពល​ថ្ម 2,000 mAh battery,  USB 2.0និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 Kit Kat។ ជាពិសេស​ទៅទៀត​នោះ​វា​មាន​dual SIM card slot៕

ប្រភព៖  Samsung