ថ្មីៗនេះក្រុមហ៊ុនSamsungបានប្រកាស់បង្ហាញនូវផលិតផលស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការAndroidថ្មីមួយនៅក្នុងប្រទេសចិនដែលម៉ូដែលនេះមានឈ្មោះថាSamsung Galaxy Core Mini 4G។ហើយនាពេលនេះដែរស្មាហ្វូនមួយនេះត្រូវបានដាក់លក់នៅក្នុងកន្លែងលក់មួយចំនួនហើយ។
ចំណែកឯការឌីស្សាញវិញម៉ូដែល Samsung Galaxy Core Mini 4G នេះបានបំពាក់មកជាមួយនិងអេក្រង់ទំហំ 4.3 អ៊ីងប្រភេទ LCD display ដែលមានresolution ក្នុងកម្រឹត 800 x 480 ភិចស៊ែលនិងគ្រប់គ្រងល្បឿនដោយខួរក្បាលប្រភេទ quad core 1.2GHz processor។
បន្ថែមទៅទៀតនោះស្មាតហ្វូនមួយនេះបានភ្ជាប់មកជាមួយនិងអង្គចងចាំ RAM 1.5GB និងម៉េមូរីក្នុងដែលមានស្រាប់ក្នុងម៉ាស៊ីនទំហំ 8GBបូកជាមួយនិងរន្ធmicroSD cardសម្រាប់បន្ថែមទំហំ។ជាមួយគ្នានេះដែរAndroid smartphoneបានបំពាក់មកជាមួយកាមេរ៉ាក្រោយទំហំ5 មេហ្កាភិចស៊ែលដែលភ្ជាប់មកLED flashសម្រាប់ជំនួយក្នុងការថតរូបភាពអោយកាន់តែច្បាស់ និងអាចថតវីដេអូបានក្នុងកម្រឹត720p។
មិនត្រឹមតែប៉ុណ្ណោះ Galaxy Core Mini 4G អាចធ្វើការតភ្ជាប់ទៅកាន់បណ្តាញទំនាក់ទំនងខាងក្រៅដោយស្មាតហ្វូនមួយនេះបានភ្ជាប់មកជាមួយនិងប្រព័ន្ធ WiFiនិងBluetooth 4.0, បូករួមជាមួយនិង GPS និង USB 2.0។ចំណែកឯដំណើរការវិញគឺនៅលើប្រព័ន្ធប្រតិបត្តិការ Android 4.4 Kit Kat៕
ប្រភព៖ Samsung , GSM Arena