ព័ត៌មាន

មាន​គំរូ​បង្ហាញ​ពីSamsung Galaxy Mega 2

image

កាលពីពេល​កន្លងទៅ​មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល  Samsung Galaxy Mega 2 ។ ហើយ​នាពេល​នេះដែរ​ក៏មាន​ការបង្ហាញ​ពី​គំរូ​មួយចំនួន​ជាមួយនិង​CPUប្រភេទ 64-bit Qualcomm Snapdragon 410 processor។

 ចំណែកឯ​ការ​រចនា​វិញ​ម៉ូ​ដែល​Samsung Galaxy Mega 2ត្រូវបាន​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ quad core 1.2GHz Qualcomm  Snapdragon 41 0 64-bit processor និង​មាន​អេក្រង់​ទំហំ 5.9អ៊ីង​ដែលមាន​resolutionក្នុង​ក​ម្រឹត 1280 x 720 ភិ​ច​ស៊ែ​ល។

image

ជាមួយគ្នានេះដែរ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ក៏បាន​ភ្ជាប់​មក​ជាមួយនិង​បច្ចេកវិទ្យា Adreno 360 GPU អង្គ​ចងចាំ​RAMទំហំ 2GB កាមេរ៉ា​មុខ​ប្រភេទ​full HD capable 1080p ទំហំ4.7មេ​ហ្កា​ភិ​ច​ស៊ែ​ល រីឯ​កាមេរ៉ា​ក្រោយ​វិញ​ត្រូវបាន​គេ​និយាយថា​និង​មាន​ទំហំ12 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​ភ្ជាប់​មក​ជាមួយនិង​មុខងារ​មួយចំនួន​រួមមាន face recognition, auto-focus, touch to focus និង​LED flash។Samsung Galaxy Mega 2 និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.3 Kit Kat៕

ប្រភព៖  TechTastic