កាលពីកន្លងទៅមានពាក្យចចាមអារ៉ាមបាននិយាយតៗគ្នាពីទូរស័ព្ទស្មាតហ្វូនម៉ូដែល Samsung Galaxy S5 Mini ។ចំណែកឯពេលនេះដែរក៏មានពត៌មានមួយផ្សេងទៀតបានអោយដឹងពីការដាក់បង្ហាញនៅស្មាតហ្វូនមួយនេះ។
Samsung Galaxy S5ត្រូវបានគេនិយាយថានិងត្រូវបានដាក់បង្ហាញក្នុងខែកក្កដានេះបើទោះបីជាមិនទាន់មានកាលបរិច្ឆេទជាកលាក់នៅពេលដែលវានិងត្រូវបានដាក់បង្ហាញក៏ដោយ។
ចំណែកឯការរចនាវិញ ដូចដែលមានពាក្យចចាមអារ៉ាមបានលេចលឺពីមុនបានអោយដឹងថាS5 Mini និងភ្ជាប់មកជាមួយនិងអេក្រង់ទំហំ4.5អ៊ីង HD display ដែលមានresolution ក្នុងកម្រឹត 1280 x 720 ភិចស៊ែល ខួរក្បាលប្រភេទquad core 1.4GHz Exynos 3470 និងអង្គចងចាំRAMទំហំ1.5GB។
បន្ថែមទៅទៀតនោះស្មាតហ្វូនត្រូវបានគេនិយាយថែមទៀតដែរថានិងបំពាក់មកជាមួយនិងកាមេរ៉ាមុខក្រោយ ដោយកាមេរ៉ាមុខទំហំ2.1មេហ្កាភិចស៊ែល និងកាមេរ៉ាក្រោយទំហំ 8 មេហ្កាភិចស៊ែល។ចំណែកឯ Connectivity វិញម៉ូដែលនេះបានភ្ជាប់មកជាមួយនិងប្រព័ន្ធ 4G LTE, 802.11n WiFi, Bluetooth 4.0 LE, NFCនិង IR blaster។ហើយស្មាតហ្វូនមួយនេះដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid 4.4 Kit Kat និងមាន TouchWiz user interfaceរបស់ក្រុមហ៊ុនSamsung៕
ប្រភព៖ Sammobile