កាលពីសប្តាហ៍មុនក្រុមហ៊ុនGoogleបានប្រកាស់ Android 5.0 L នៅក្នុងព្រឹត្តិការណ៍ Google IO ហើយក្រុមហ៊ុនក៏បានចេញ Android L developer preview បើទោះបីជាsoftwareនេះអាចប្រើបានតែឧបករណ៍Nexusមួយចំនួនក៏ដោយដែលរួមមាន Nexus 5 និង 2013 Nexus 7 tablet។
នាពេលឥឡូវនេះដែរក្រុមហ៊ុនGoogleបានធ្វើការប្រកាស់Android 5.0 L developer preview សម្រាប់ឧបករណ៍ Nexus បន្ថែម។ ខាងក្រោមនេះគឺជាតារាងនៃឧបករណ៍ដែលអាចប្រើបានជាមួយ Android 5.0LដែលរួមមានNexus 4 និង Nexus 7៖
Nexus 7 WiFi (2012)
Nexus 7 LTE (2012)
Nexus 7 WiFi (2013)
Nexus 7 LTE (2013)
Nexus 10
Nexus 4
Nexus 5
Android 5.0 L បានភ្ជាប់មកជាមួយនិងលក្ខណៈថ្មីជាច្រើនដែលរួមមានការឌីស្សាញថ្មីនៃផ្នែកuser interfaceស្រស់ស្អាតនិងបន្ថែមនូវលក្ខណៈប្រព័ន្ធសុវត្ថភាពរបស់ Googleដែលបញ្ចូលគ្នាជាមួយនិងលក្ខណៈមួយចំនួនពីSamsung KNOX។
Softwareនេះនាំមកជាមួយ APIs ច្រើនជាង5,000កម្មវិធី quick settings menuថ្មី និងកម្មវិធីថ្មីៗជាច្រើនទៀត។ប៉ុន្តែក្រុមហ៊ុនGoogle មិនទាន់បានផ្តល់ពីពត៌មានជាក់លាក់ពីកាលបរិច្ឆេទនៅពេលដែលAndroid 5.0 Lពីចេញផ្សាយ៕
ប្រភព៖ Talk Android