ព័ត៌មាន

កាលបរិច្ឆេទ​ដាក់​បង្ហាញ Samsung Galaxy Note 4

image 

ថ្មីៗនេះដែរ​មាន​ពត៌មាន​មួយចំនួន​បានបង្ហាញ​ពី​កាលបរិច្ឆេទ​នៃ​ការដាក់​បង្ហាញ​ស្មា​ហ្វូ​ន​ម៉ូ​ដែល Samsung Galaxy Note 4។ដែល​ពត៌មាន​នេះ​បានទទួល​ពី​អ្នកលក់​ទូរស័ព្ទ​នៅ​ក្នុ​ប្រទេស​អង់គ្លេស​ដែល​ពួកគេ​បាន​ប្រាប់ថា​Galaxy Note 4និង​ដាក់លក់​​នៅ​ខែកញ្ញា​នេះ។ ហើយ​ពួកគេ​ក៏បាន​ប្រាប់​បន្ថែម​ទៅទៀត​ដែរ​ថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ដាក់លក់​ជា​សកល​នៅក្នុង​ខែកញ្ញា​នេះ​ដោយ​ស្របពេល​ជាមួយគ្នា​នៅក្នុង​សហរដ្ឋអាមេរិក​និង​ប្រទេស​អង់គ្លេស។

ក្រុមហ៊ុន​Samsungគឺ​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​ម៉ូ​ដែល  Note 4  នៅក្នុង​ព្រឹត្តិការណ៍ IFA 2014 ក្នុង​ខែកញ្ញា​នេះ​ដោយ​សន្ន​សិទ​នេះ​និង​ធ្វើឡើង​នៅ​ចន្លោះ​ថ្ងៃទី 5 និង 10ហើយ​ក្រុមហ៊ុន​Samsung ប្រហែលជា​ប្រកាស់​ពី​ម៉ូ​ដែល Galaxy Note 4នេះ​នៅ​ថ្ងៃទី3និង​ទី 4ខែកញ្ញា​នេះ។

រឿង​ចុងក្រោយ​ដែល​បាន​លេចលឺ​ពី​ម៉ូ​ដែល Galaxy Noteជំនាន់​ទី​បួ​នេះ​គឺ​ទំនងជា​និង​មាន​កាមេរ៉ា​ប្រភេទ​ថ្មី​ដែល​ត្រូវបាន​គេ​និយាយថា​កាមេរ៉ា​នោះ​និង​មាន​ទំហំ12មេ​ហ្កា​ភិ​ច​ស៊ែ​ល​ជាមួយនិង​លក្ខណៈ Optical Image Stabilization។

ចំណែកឯ​ពាក្យ​ចចាមអារ៉ាម​ដែល​ត្រូវបាន​គេ​និយាយតៗគ្នា​ពី​លក្ខណៈ​របស់​Samsung Galaxy Note 4ម៉ូ​ដែល​ថ្មី​នេះ​បានអោយដឹងថា​និង​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ5.7 អ៊ីង​ប្រភេត Quad HD display ជាមួយនិង​resolutionក​ម្រឹត 2560 x 1440 ភិ​ច​ស៊ែ​ល។ បន្ថែម​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​និយាយ​ទៀត​ដែរ​ថា​វា​និង​មាន​ខួរក្បាល​ប្រភេទ​ពីរ​ជ​ម្រើ​ល​គឺ​មួយ​ជា​ប្រភេទ 8 core Samsung Exynos 5433 processorនិង​មួយ​ផ្សេងទៀត​មាន​ខួរក្បាល​ប្រភេទ​quad core Qualcomm Snapdragon 805 processorហើយ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ដែល​នេះ​និង​ភ្ជាប់​មក​ជាមួយនិង​អង្គ​ចងចាំ​RAMទំហំ​3GB ដូចគ្នា។ជាមួយគ្នានេះដែរ Galaxy Note 4 ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​fingerprint sensorដូច​ទៅ​និង​Galaxy S5 និង Galaxy S5 Mini ដែរ។

ប៉ុន្តែ​មិនទាន់មាន​ពត៌មាន​ជាក់លាក់​ពី​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិ​ការដែល​ត្រូវបាន​ប្រើ​នៅក្នុង​ស្មា​ត​ហ្វូ​នេះ​ទេ។ តែ​ត្រូវបាន​គេ​រំពឹងទុក​ថា Galaxy Note 4 នេះ​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4.KitKat៕

ប្រភព៖ geeky-gadgets