ព័ត៌មាន

ទូរស័ព្ទដៃ Cortana តំឡើងកម្មវិធីទស្សទាយការប្រកួតបាល់ទាត់ World Cup

image

Cortana digital assistant របស់ក្រុមហ៊ុន Microsoft ទស្សទាយថា សហរដ្ឋអាមេរិចនឹងចាញ់នៅ World Cup។ ប្រធានប្រតិបត្តិក្រុមហ៊ុន Microsoft មានប្រសាសន៍ថា ការទស្សន៍ទាយរបស់ digital assistant របស់ខ្លួនមិនដែលចេះខុសម្តងណាទេ។

តាមព័ត៌មាន ​Google ប្រសិនបើមូលដ្ឋានគ្រឹះរបស់ Cortana ជាការទស្សទាយដោយប្រើការគណនានៅលើ Bing នៅមានភាពគួរឲ្យជឿជាក់ ព្រោះថាយើងធ្លាប់ដឹងពីលទ្ធផលស្នាដៃរបស់វាពីមុនមក។

Marcus Ash ជាអ្នកដឹកនាំក្រុម Cortana មានប្រសាសន៍ថា Cortana ទទួលបានជោគជ័យក្នុងចំណោមអ្នកឈ្នះនៅ World Cup​។ អាឡឺម៉ង់ទទួលជ័យជំនះ 2 -1 ។ បារាំងយកឈ្នះ Nigeria 2-0 លទ្ធផលនេះត្រឹមត្រូវតាមការទស្សទាយរបស់ Cortana។ 

Cortana គឺជា Window Phone 8.1 នាំមុខគេ និងជាជំនាន់ចុងក្រោយបង្អស់របស់ប្រព័ន្ធប្រតិបត្តិការ window phone របស់ Microsoft។ Cortana digital assistant បំពាក់ Bing queries និង other command ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចសួររកគោលដៅឧទាហរណ៍ដូចជាទៅភោជនីយដ្ឋានដែលជិតជាងគេ។   

នៅចុងខែមិថុនានេះ យោងតាមក្រុមអ្នកគ្រប់គ្រង Ash បានឲ្យដឹងថាក្រុមហ៊ុន Microsoft ចាប់ផ្តើមបំពាក់កម្មវិធីទស្សទាយ World Cup  ទៅក្នុងទូរស័ព្ទ Cortana។ ឧទាហរណ៍ថាបើសិនជាអ្នកសួរ Cortana ថា”តើក្រុមណាឈ្នះការប្រកួតរវាង United States និង Belgium” ទូរស័ព្ទ Cortana នឹងឆ្លើយថា “ខ្ញុំគិតថាក្រុម Belgium នឹងទទួលបានជ័យជំនះលើ United States”។

image

 

ក្រុមហ៊ុន Microsoft ធ្លាប់ធ្វើការព្យាករណ៍ខុសកាលពីមុន។ នៅថ្ងៃទី ១១​ ខែ មិថុនា Bing របស់ Microsoft ប្រមើមើលថា សហរដ្ឋអាមេរិចចាញ់បីដង អាឡឺម៉ង់ឈ្នះបីដង និង ប៉ទុយកាល់ឈ្នះពីរដង តាមការទស្សទាយរបស់ Bing។

តាមពិតទៅ United States បានឈ្នះពីរដង ។ ផ្ទុយទៅវិញ United States ឈ្នះ Ghana និង Portugal ចាញ់ Germany។ ម៉្យាងទៀតមិនមែនត្រឹមតែ Microsoft ម្នាក់ឯងទេដែលបានទស្សទាយការប្រកួតនេះរួមមាន ESPN&#039s FiveThirtyEight, Bloomberg, និង SBNation ក៏បានទស្សទាយថា United State នឹងចាញ់ការប្រកួតនេះដែរ។

សម្រាប់ការប្រកួត ចំណុចខ្លាំងរបស់ម៉ូដែលក្នុងការទស្សទាយក្រុមនីមួយៗយោងតាមកត្តាផ្សេងៗដូចជាប្រវតិ្តឈ្នះចាញ់ និងប្រវតិ្តនៃការប្រកួត ដោយអាស្រ័យទៅលើក្រុមណាជាម្ចាស់ផ្ទះនោះជាអត្ថភាពរបស់ក្រុម កត្តាអាកាសធាតុ និងកត្តាផ្សេងៗជាច្រើនទៀត។

អ្នកនាំពាក្យក្រុមហ៊ុន Microsoft និយាយតាម Email ថាទូរស័ព្ទដៃ Cortana កំពុងតែប្រើប្រាស់ Bing ដើម្បីគណនា ទោះបីជាវាមិនសុក្រិត ដោយសារតែ Bing មានបញ្ហាក្នុងការគណនា។ ប៉ុន្តែនៅថ្ងៃអង្គារនេះ robotic digital assistant របស់ក្រុមហ៊ុន Microsoft នឹងបញ្ចូលការទស្សទាយរបស់ United State ដែរ៕

ប្រភពៈ Window