ព័ត៌មាន

លោក Jonney Shih បាននិយាយថាAsus Smartwatchគឺជាផលិតផលកំពូល

ស្មា​ត​វ៉​ចរ​បស់​ក្រុមហ៊ុន Asusត្រូវបាន​គេ​និយាយថា​វា​និង​ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅក្នុង​ខែកញ្ញា​នេះ​ដែល​​គេ​រំពឹងទុក​ថា​ប្រហែលជា​និង​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ព្រឹត្តិការណ៍ IFA 2014​។

image

នាពេលថ្មីៗនេះដែរ យោងតាម​សំដី​របស់​នាយក​ប្រតិ​ប​តិ្ត​របស់​ក្រុមហ៊ុន Asus​​លោក Jonney Shihបានអោយដឹងថា  Asus Smartwatch  និង​ក្លាយជា​ផលិតផលកំពូលឫ ‘Hero Product’ ដែល​ផលិតផល​មួយ​នេះ​និង​ភ្ជាប់​មក​ជាមួយនិង​លក្ខណៈ​សំខាន់​ជាច្រើន​ជាមួយនិង​ការ​ឌី​ស្សាញ​និង​កត្តា​ទំរង់​គឺ​ពិត​ជាមាន​លក្ខណៈ​សំខាន់បំផុតក្នុងការប្រើប្រាស់។  ប៉ុន្តែ​គាត់​មិនទាន់បាន​បង្ហាញ​និង​ប្រាប់​ពី​ពត៌មាន​ជាក់លាក់​នៃលក្ខណៈ​ទាំង​នោះទេ។

 លោក Jonney Shih ក៏បាន​បន្ថែមទៀត​ដែរ​ថា​ស្មា​ត​វ៉​ចរ​បស់​ក្រុមហ៊ុន​Asusរបស់លោក​និង​មាន​រាងស្តើង​បំផុត​ជាង​ស្មា​ត​វ៉​ច​ម៉ូ​ដែល​ដ៏ទៃទៀត​ដែល​បានដាក់​លក់​នៅលើ​ទីផ្សារ។ផងដែរ​ក្រុមហ៊ុន​ក៏​កំពុងតែ​សម្លឹង​មើលទៅ​តម្លៃ​នៃ​ឧបករណ៍​នេះ។ ស្រប​ជាមួយគ្នានេះដែរ​ក៏​តម្លៃ​របស់​ស្មា​ត​វ៉​ចមួយ​នេះ​ត្រូវបាន​គេ​និយាយថា​និង​មានតម្លៃ​នៅ​ចន្លោះ$100 ទៅ$150ប៉ុណ្ណោះ៕

ប្រភព៖  Gforgames