ព័ត៌មាន

ពណ៌​របស់​Samsung Galaxy Note 4 គឺ​ដូច​ទៅ​និងGalaxy S5 (ពាក្យ​ចចាមអារ៉ាម)

ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Samsung Galaxy Note 4ត្រូវបាន​លេច​ធ្លាយ​នូវ​ពត៌មាន​មួយចំនួន​កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ។ ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ផងដែរ​ប្រហែលជា​និង​បង្ហាញខ្លួន​នៅ​ខែកញ្ញា​ខាងមុខនេះ។

image

យោងតាម​ពាក្យ​ច​ចាម​អា​រ៉ា​ថ្មី​មួយ​បានអោយដឹងថា  Samsung Galaxy Note 4  និង​ត្រូវបាន​គេ​រចនា​ឡើង​ដោយមាន​ជម្រើស​ពណ៌​ដូច​ទៅ​និង​ម៉ូ​ដែល​Galaxy S5ដែរ។ ដោយ​ស្មា​ហ្វូ​ន​Samsung Galaxy S5 នេះ​ត្រូវបាន​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ​ប៉ុន្មាន​ខែ​កន្លងទៅ​នេះហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​ជម្រើស​បួន​ពណ៌​ដូចជា​ខ្មៅ ស ខៀវ និង មាស។

ទាក់ទង​ទៅ​និង​លក្ខណៈសម្បត្តិ​របស់ Samsung Galaxy Note 4វិញ និងត្រូវបាន​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ 5.7អ៊ីង​ជាមួយនិង resolution ក​ម្រឹត 2560 x 1440ភិ​ច​ស៊ែ​ល ខួរក្បាល​ប្រភេទ quad-core Snapdraong 805 រឺ  Exynos 5433 chipset អង្គ​ចងចាំ​RAMទំហំ​3GB  ម៉េ​មូ​រី​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ​32GB បូក​ជាមួយនិង​រន្ធ​microSD card  សម្រាប់​បន្ថែម​ទំហំ​បន្ថែម។ ចំណែកឯ​កាមេរ៉ា​វិញ​នៅ​ផ្នែក​ខាងក្រោយ​មាន​ទំហំ  12មេហ្កាភិចស៊ែលជាមួយបច្ចេកវិទ្យា optical image stabilization កាមេរ៉ា​ខាងមុខ​មាន​ទំហំ3.7មេ​ហ្កា​ភិ​ច​ស៊ែ​ល។ ជាមួយគ្នា​ផងដែរ​នោះ​វា​ក៏​ត្រូវបាន​គេ​និយាយ​បន្ថែមទៀត​ដែរ​ថា​វា​និង​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​ស្គេ​ន​ក្រ​យ៉ៅ​ដៃ( fingerprint scanner) ដូច​ទៅ​និង​Samsung Galaxy S5ដែរ៕

ប្រភព៖  @evleaks