កាលពីពេលកន្លងទៅមានពត៌មានលេចលឺជាច្រើនដែលទាក់ទងទៅនិងទូរស័ព្ទស្មាតហ្វូនម៉ូដែលiPhone 6 ទាំងលក្ខណៈសម្បត្តិនិងមានរូបភាពមួយចំនួនទៀតរបស់វា។
ថ្មីៗនេះដែរមានអ្នកឌីស្សាញចំនួនពីរនាក់គឺ Tomas Moyano និង Nicolas Aichino បានដាក់គំនិតល្អៗ មួយចំនួននៃ iPhone 6 ដែលពឹងផ្អែកទៅលើពត៌មានលម្អិតដែលបានលេចធ្លាយ ហើយពួកគេក៏បានបន្ថែមអោយដឹងទៀតដែរពីរូបរាងពិតរបស់ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនAppleដែលនិងដាក់បង្ហាញនៅចុងឆ្នាំនេះ។
ស្មាតហ្វូនម៉ូដែល iPhone 6គឺត្រូវបានគេនិយាយដែរថានិងត្រូវបានគេដាក់បង្ហាញចំនួនពីរទំហំដែលមួយមានអេក្រង់ទំហំ 4.7អ៊ីង និងមួយផ្សេងទៀតមានអេក្រង់ទំហំ 5.5អ៊ីងហើយក៏ត្រូវបានគេរំពឹងទុកដែរថានិងមានជម្រើសពណ៌ដូចទៅនិងiPhone 5Sដែរដែលមានបីពណ៌ដូចជាពណ៌ប្រាក់ មាស និង ប្រផេះ។
ពត៌មានដដែលបានអោយដឹងទៀតដែរថាស្មាតហ្វូនម៉ូដែលនេះនិងមានទំហំ RAMធំជាងម៉ូដែល iPhone 5S និងមានក្រាហ្វិកក្នុងកម្រឹតខ្ពស់ ជាមួយនិងកាមេរ៉ាមុខក្រោយ។យើងរំពឹងទុកថាក្រុមហ៊ុន Appleនិងដាក់បង្ហាញនូវជំនាន់ថ្មីនៃកាមេរ៉ាប្រភេទFaceTime HD camera សម្រាប់កាមេរ៉ាមុខរបស់ស្មាតហ្វូន iPhoneម៉ូដែលថ្មី ចំណែកឯកាមេរ៉ាក្រោយនិងត្រូវបានធ្វើការUpdate។
ដោយកាមេរ៉ាក្រោយនិងភ្ជាប់មកជាមួយនិងបច្ចេកវិទ្យាElectronic Image Stabilizationដែលនិងមាននៅលើម៉ូដែលដែលមានអេក្រង់ 4.7អ៊ីង រីឯម៉ូដែលដែលមានអេក្រង់ទំហំ 5.5អ៊ីងវិញត្រូវបានគេនិយាយដែរថាកាមេរ៉ាក្រោយជាប្រភេទ Optical Image Stabilization។
ដូចដែលពត៌មានទាក់ទងនិង iOS 8បានអោយដឹងថាវានិងនាំយកមកជាមួយលក្ខណៈថ្មីរបស់កាមេរ៉ាមួយចំនួនទៅក្នុងឧបករណ៍ស្មាតហ្វូនរបស់ក្រុមហ៊ុនAppleនិងសមត្ថភាពសម្រាប់គ្រប់គ្រងដំណើរការនៃកាកំណត់នៃឧបករណ៍ iOS ដូច្នេះយើងរំពឹងទុកថាក្រុមហ៊ុន Apple និងបង្កើតកាមេរ៉ាថ្មីសម្រាប់ iPhone 6ថ្មីនេះ។
ទាក់ទងទៅនិងកម្រឹតនៃការបង្ហាញresolutionវិញពីមុនបានអោយដឹងថាស្មាតហ្វូន iPhoneម៉ូដែលថ្មីនេះនិងមានresolutionកម្រឹត 1704 x 960 ភិចស៊ែល ដែលជាប្រភេទ QHD resolution ដូច្នេះចំពោះម៉ូដែលទាំងពីរទំហំនេះនិងមាន resolutionsខុសគ្នា។
យើងរំពឹងទុកថា iPhone 6និងដាក់បង្ហាញជាផ្លូវការស្របជាមួយគ្នានិងនាឡិការម៉ូដែលApple iWatch ដែរដែលនិងប្រព្រឹត្តទៅនៅក្នុងព្រឹត្តិការណ៍សន្និសិទការសែតថ្ងៃទី 9ខែកញ្ញានេះ និងត្រូវបានគេដាក់លក់នៅថ្ងៃទី19ខែកញ្ញាខាងមុខនេះ៕
ប្រភព៖ TheTechBlock , BGR