ព័ត៌មាន

ការលក់​ផលិតផល​ស្មា​ត​ហ្វូ​ន​និង​ថេ​ប្ល៊េ​តរបស់​Samsungគឺមាន​ការថយចុះ

image

ក្រុមហ៊ុន​Samsungត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដ៏​កំពូល​មួយ​នៅក្នុង​ពិភពលោក ហើយ​ក្នុង​ការលក់​ផលិតផល​ស្មា​ត​ហ្វូ​ន​និង​ថេ​ប្ល៊េ​តរបស់​ពួកគេ​បាន​ជួយ​អោយ​ក្រុមហ៊ុន​បាន​ទ​ទួ​ផលចំណេញ​គួរអោយ​សម្គាល់។

នាពេលថ្មីៗនេះដែរ​ក្រុមហ៊ុន​បានធ្វើការ​ចេញផ្សាយ នូវ​លទ្ធផលនៃចំណូល​ក្នុង​ការលក់​ផលិតផល​ស្មា​ត​ហ្វូ​ន​និង​ថេ​ប្ល៊េ​ត​របស់ខ្លួន​​ ហើយ​វា​បាន​បង្ហាញថា​ការលក់​របស់​ពួកគេ​មានការ​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​មុន។

មាន​ពាក្យ​ចចាមអារ៉ាម​បានអោយដឹងទៀតដែរថា​ការលក់​នៃ​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Samsungដូចជា​ម៉ូ​ដែល​Samsung Galaxy S5គឺ​មិនបាន​ដូច​ទៅ​និង​ការរំពឹងទុក​របស់​ក្រុម​ហ៊ុ​នោះឡើយ ដោយសារតែ​ពួកគេ​បាន​ប្រឈមមុខ​និង​ការប្រកួតប្រជែង​ជាមួយ​ដៃគូរ​ជាមួយ​ចំនួន​ដូចជា HTC និង HTC One M8,  LG និង LG G3។

វា​គឺជា​រឿង​គួរអោយ​ចាប់អារម្មណ៍​ក្នុងការ​រង់ចាំ​មើលថា​តើ​មាន​ចំនួន​ស្មា​ត​ហ្វូ​ន​ប៉ុន្មាន​គ្រឿង​ដែល​ក្រុមហ៊ុន Samsungបាន​លក់​នៅពេលដែល​ចេញ​ផ្សា​ញ​ពី​លទ្ធផល​ហរិញ្ញវត្ថុ​រប​ស់​ពួកគេ៕

ប្រភព៖  NewswireEngadget