ព័ត៌មាន

LG G3S ត្រូវបានគេនិយាយថាជា LG G3 Mini Dual SIM

 

មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បាន​និយាយ​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល LG G3 Mini នាពេល​កន្លងមក។ នាពេល​នេះដែរ​ក៏មាន​ពត៌មាន​លេចលឺ​ពី​ស្មា​ត​ហ្វូ​ន​មួយ​ម៉ូ​ដែល​នេះទៀត ​ដែលមាន​ឈ្មោះថា LG G3S ដែល​វា​ត្រូវបាន​គេ​និយាយថា​ជា​ម៉ូ​ដែល​ដែលមាន​ស៊ីម​ពីរ​ដែលជា​ជំនាន់G3 Mini។image

ដូចដែល​យើង​បានលឺ​ពីមុន​បានអោយដឹងថា​LG G3 Mini គឺ​ត្រូវបាន​គេ​និយាយថា​វា​និង​ត្រូវបាន​បំពាក់​មកជា​មួយ​អេក្រង់ 5 ដែលមាន​resolution ក​ម្រឹត1280 x 720 ភិ​ច​ស៊ែ​ល។

ពាក្យ​ច​ចា​មា​រ៉ា​ម​ដដែល​បាន​និយាយថា  LG G3 ជំនាន់​តួច​នេះ​មាន​ខួរក្បាល​ប្រភេទ quad core Qualcomm Snapdragon 400 processor អង្គ​ចងចាំ​RAMទំហំ 2GB ម៉េ​មូ​រី 16GBបូក​ជាមួយនិង​microSD card slot។

image

ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​LG G3 Mini គឺ​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ភ្ជាប់​មកជា​មួយ​កាមេរ៉ា​មុខ​ទំហំ2 មេ​ហ្កា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​ទំហំ 8 មេ​ហ្កា​ភិ​ច​ស៊ែ​ល ប្រព័ន្ធ WiFi, Bluetooth, 4Gថាមពល​ថ្ម​ប្រើប្រាស់ 2,540 mAh និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​បំផុត​របស់ Google គឺ Android 4.4.2 KitKat។

ប្រភព @evleaks