ជាការពិតណាស់នៅពេលដែលអ្នកចង់ដឹងអំពីការធ្វើតេស្តទៅលើ CPU, GPU និង Hardware ផ្សេងទៀត អ្នកពិតជាមិនទាន់ដឹងថាតើត្រូវធ្វើយ៉ាងណានោះនេះ ។
ពេលនេះយើងនឹងបង្ហាញកម្មវិធី Free ទាំងប្រាំដែលមានប្រយោជន៍នោះគឺ៖
1. កម្មវិធី Quadrant
Quadrant គឺជាកម្មវិធីដែលពេញនិយម និងជាBenchmark Tools សម្រាប់ប្រាប់ពី CPU, Memory និង I/O Performance ។
វាក៏អាចបង្ហាញពី Benchmarks ក្នុងកម្រិត 2D និង 3D ក្រាហ្វិក Performance ផងដែរ ។
Quadrant ត្រូវការរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះដើម្បីធ្វើការ Run និងបង្ហាញនូវ Graph ដែលប្រៀបធៀបពី Performance នៅលើ Device របស់លោកអ្នក ។
2. កម្មវិធី AnTuTu
AnTuTu គឺជាកម្មវិធីដែលស្រដៀងទៅនឹង Quadrant ដែរហើយវាគឺជា Full-Featured Benchmark Tool ។ វាក៏ធ្វើការបង្ហាញពីព័ត៌មានរបស់ Hardware នៅលើស្មាតហ្វូន និងតេប្លេតរបស់អ្នកផងដែរ ។ លើសពីនេះទៀត អ្នកក៏អាច Customize ទៅលើដំណើរការរបស់ AnTuTu បានផងដែរ ។
ការធ្វើតេស្តត្រូវការពេលតែពីរបីនាទីតែប៉ុណ្ណោះ ហើយអ្នកអាចធ្វើការប្រៀបធៀបបានផងដែរ ។
3. កម្មវិធី GLBenchmark
GLBenchmark គឺជាកម្មវិធីដែលសម្រាប់បង្ហាញនូវ Benchmark ជាទម្រងើ Android 3D Performance ហើយលោកអ្នកអាចធ្វើការតេស្តរហូតទៅដល់ 33 ផ្នែកផ្សេងៗគ្នា ។
ការធ្វើតេស្តគឺចំណាយពេលយ៉ាងតិច 15 នាទី ។
GLBenchmark នឹងបង្ហាញនូវ FPS នៅលើឧបករណ៍របស់អ្នកពេលធ្វើតេស្តរួច ។
4. កម្មវិធី CPU Benchmark
ប្រសិនបើអ្នកចង់ដឹងពីដំណើរការរបស់ CPU អ្នកសូមលោកអ្នកប្រើប្រាស់ CPU Benchmark ។
5. កម្មវិធី Rightware BrowserMark
BrowserMark មិនមែនជាកម្មវិធីសម្រាប់តម្លើងនោះទេ តែវាជា Mobile Website ប្រើសម្រាប់ដំណើរការនៅលើ Android Browser របស់លោកអ្នក ។ ហើយលោកអ្នកក៏អាចប្រើវាបាននៅលើ PC ផងដែរ ។
បន្ទាប់ពីប៉ុន្មាននាទីក្រោយមក អ្នកនឹងទទួលបានពិន្ទុដែលវាស់ពីដំណើរការ Performance នៅលើឧបករណ៍របស់លោកអ្នក ។
អ្នកក៏អាចធ្វើការប្រៀបធៀបជាមួយនឹង Android Device របស់អ្នកបានផងដែរ។