ព័ត៌មាន

ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nokia Lumia X Android 5.0 L(គំនិត)

image 

ថ្មីៗនេះ​មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយតៗគ្នា​ថា​ក្រុមហ៊ុន Microsoftនិង​ធ្វើ​ការដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការAndroid​ក្រោម​ឈ្មោះ​Brandរបស់​ពួកគេ​ថា Nokia Lumia brand ដែល ​brand គឺជា​ឈ្មោះ​ដែល​ពួកគេ​ប្រើ​សម្រាប់​ឧបករណ៍ Windows Phoneរបស់​ពួកគេ​ពីមុន។

ក្រុមហ៊ុន​Microsoft ក៏មានស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ​រួចមកហើយ​ដែលស្មាតហ្វូនទាំងនោះស្ថិតនៅក្រោម​​ឈ្មោះ brand ថា​Nokia X ហើយ​នាពេល​នេះដែរ​មាន conceptនិង​រូបរាង ពីអ្វី​ដែល​ស្មា​ត​ហ្វូ​ន Nokia Lumia Android   ពី​អ្នក​ឌី​ស្សាញ​ម្នាក់​គឺ​លោក  Vishal Bhanushali ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​ឈ្មោះថា​Nokia Lumia X។

ស្មា​ត​ហ្វូ​ន​របស់ Microsoftម៉ូ​ដែល Nokia X និង Nokia X2 គឺជា​ដែលមាន​តម្លៃថោក​សមរ​ម្យ និង​មិនសូវ​ជា​ចំណាយ​ទុន​ច្រើន​ក្នុង​ការផលិត។ ប៉ុន្តែ​ប្រសិនបើ​ក្រុមហ៊ុន​ពិតជា​ធ្វើការ​ផលិត​Nokia Lumia X យើង​អាច​រំពឹងទុក​ថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ភ្ជាប់​មកជា​មួយ​លក្ខ​ណៈស​ម្ប​តិ្ត​ទំនើប​និង​ទាន់សម័យ​បំផុត។

ដូចដែល​អ្នក​បានឃើញ​វិ​ដេ​អូ​ពី​ដែល​បង្ហាញ​ពី conceptនិង​រូបភាព​មួយចំនួន  Nokia Lumia Xភ្ជាប់​មកជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 5.0 Lនិង​មាន​លក្ខ​ណៈស​ម្ប​តិ្ត​កាមេរ៉ា​ទំហំ 20មេ​ហ្កា​ភិ​ច​ស៊ែ​ល​ប្រភេទ Nokia Pureview camera។

ពី​ប្រភព​មួយចំនួន​ដែល​បាន​លេចលឺ​ពី​ពេល​កន្លងទៅ​បានអោយដឹង​ថា​ក្រុមហ៊ុន Microsoftនិង​នាំយក​នូ​កម្មវិធី​Android appsដាក់បញ្ចូល​ទៅក្នុង​ឧបករណ៍ Nokia Lumia Windows Phoneរបស់​ពួកគេ។

image

ប្រសិនបើ​ក្រុមហ៊ុន​Microsoft បាន​សម្រេចចិត្តថា​និង​ដាក់​បង្ហាញ Android ស្មា​ត​ហ្វូ​ន​មែន វា​ប្រាកដជា​ទទួលបាន​ប្រជាប្រិយភាព​ជាច្រើន​ជាមិនខាន ហើយ​និង​ធ្វើអោយ​ក្រុមហ៊ុន​ទទួលបាន​ប្រិយមិត្ត Android ជាច្រើន​ពីព្រោះ​ពួកគេ​មាន​ចំណាប់អារម្មណ៍​ជាមួយនិង​ឧបករណ៍ Nokia Lumia និង Windows Phone platform៕

ប្រភព៖  Vishal Bhanushali