ព័ត៌មាន

ការកាម្ម៉ង់ទិញទុកមុនៃ Samsung Galaxy S5 Miniបានដំណើរការនៅអាល្លឺម៉​ង់

image

មិនជា​យូរ​ប៉ុន្មាន​នោះទេ​ដែល ក្រុមហ៊ុន Samsungបានធ្វើការ​ប្រកាស់​នូវជំនាន់ mini  version នៃ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​ដែលមាន​ឈ្មោះថា Samsung Galaxy S5 Mini។ ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​គឺ​ត្រូវបាន​គេ​ដាក់អោយ​ធ្វើការ​កា​ម្ម៉​ង់​ទិញ​ទុក​មុន​នៅក្នុង​ប្រទេស​អង់គ្លេស។

ថ្មីៗនេះដែរ Samsung Galaxy S5 Mini គឺ​ត្រូវបាន​គេ​ដាក់​ដំណើរការ​កា​ម្ម៉​ង់​ទិញ​ទុក​មុន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ដែរ។  ចំពោះ​ការ​ដំណើរការ​ដាក់លក់​នៅតាម​ហាង​លក់​ទូរស័ព្ទ​វិញ​គឺ​និង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី25 ខែកក្កដា​នេះ​តទៅ។

ចំណែកឯ​ការ​ឌី​ស្សា​វិញ Samsung Galaxy S5 Mini ត្រូវបាន​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ 4.5អ៊ីង resolution ក​ម្រឹត 1280 x 720 ភិ​ច​ស៊ែ​ល ខួរក្បាល​ប្រភេទ quad-core 1.4GHz processor អង្គ​ចងចាំ​RAMទំហំ 1.5GB  ទំហំ​នៃ​ការផ្ទុក​ម៉េ​មូ​រី​16GB ដែលមាន​ស្រាប់​នៅក្នុង​ម៉ាស៊ីន និង​រន្ធ microSD card សម្រាប់​ពង្រីក​ទំហំ​បន្ថែម។

នៅ​ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា​ទំហំ 8មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព​និង​វីដេអូ និង​កាមេរ៉ា​មុខ​ទំហំ 2មេ​ហ្កា​ភិ​ច​ស៊ែ​ល ថាមពល​ថ្ម 2,100 mAh  ប្រព័ន្ធ​WiFi, Bluetooth, fingerprint sensor,និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ​Android 4.4.2 KitKat។ ផងដែរ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មកជា​មួយ IP67 certificationsដែល​អាចធ្វើអោយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​ភាព​ធន់​និង​ធូលី និង ជម្រៅ​ទឹក៕

ប្រភព៖ GSMArena Wear