ព័ត៌មាន

គួរអោយភ្ញាក់ផ្អើលជាមួយនិង Concept របស់ iPhone 6 (វីដេអូ)

image 

កាលពីពេល​កន្លងទៅ​មានការ​បង្ហាញ​ពី​conceptមួយចំនួន​របស់​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​iPhone 6។ នាពេល​នេះដែរ​អ្នក​ឌី​ស្សាញ​លោក  Vishal Bhanushali បានធ្វើការ​បង្ហាញ​នូវ Concept ដ៏គួរអោយចាប់អារម្មណ៍នៃ iPhone 6 ​ដូចដែល​បានបង្ហាញ​នៅក្នុង​វីដេអូ​ខាងក្រោម។ ហើយ​យើង​សង្ឃឹមថា​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Appleម៉ូ​ដែល iPhone 6 និង​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​ល្អ​ដាច់​គេ​នៅពេលដែល​វា​ត្រូវបាន​ប្រកាស់​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំនេះ។

 iPhone 6 គឺ​ត្រូវបាន​គេ​និយាយថា​និង​មាន​ពីរ​ប្រភេទ ដែល​មួយ​មាន​អេក្រង់​ទំហំ 5.5 អ៊ីង​និង មួយទៀត​មាន​អេក្រង់​ទំហំ 4.7 អ៊ិ​ង ហើយ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ប្រភេទ​នេះ​ត្រូវបាន​គេ​និយាយ​ទៀត​ដែរ​ថា​និង​មាន​អេក្រង់​ប្រភេទ sapphire glass  ។

ក្រុមហ៊ុន Apple និង​ធ្វើ​ការណែនាំ​ពី​ការ​updateថ្មី​នៅក្នុង​ជំនាន់​ក្រោយ​របស់ iPhoneដែល​និង​ដាក់បញ្ចូល​នូវ RAM បន្ថែម , Apple A8 processor មាន​ល្បឿន​លឿន​ជាង​មុន ជាមួយ​ការបង្កើន​ផ្នែក​ក្រាហ្វិក,  TouchID fingerprint sensor ,និង updateកាមេរ៉ា។

image

យើង​រំពឹងទុក​ថា iPhone 6 ពិតជា​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ខែកញ្ញា​នេះ។ ហើយ​ដូចដែល​ពាក្យ​ចចាមអារ៉ាម​ពីមុន​បានអោយដឹងថា​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ប្រភេទ​នេះ​និង​ត្រូវ​បានដាក់​បង្ហាញ​ក្នុងពេល​ព្រម​គ្នា។ ប៉ុន្តែ​នាពេល​ថ្មី​នេះដែរ បានអោយដឹងថា​ម៉ូ​ដែល​ដែល​មា​អេក្រង់​ទំហំ 5.5 អ៊ីង និង​មិនត្រូវ​បានដាក់​បង្ហាញ​ក្នុង​ខែកញ្ញា​ទេ មានតែ​ម៉ូ​ដែល​ដែលមាន​អេក្រង់​ទំហំ 4.5អ៊ីង​តែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ iPhone 6 ក៏ត្រូវ​បាន​គេ​និយាយ​ទៀត​ដែរ​ថា​វា​និង​ត្រូវបាន​គេ​ដាក់​បង្ហាញ​ជា​ផ្លូវការ​ក្នុង​ស​ន្និសិទ​ការ​សែត​របស់​ក្រុមហ៊ុន( Apple press event) នៅ​ថ្ងៃទី9 ខែកញ្ញា​ខាងមុខនេះ៕

ប្រភព៖  Vishal Bhanushali