ព័ត៌មាន

LG G3 Prime ប្រហែលជាដាក់លក់ក្នុងខែនេះ​ (ពាក្យចចាមអារ៉ាម)

កាលពី​សប្តាហ៍​មុន​យើង​បានឃើញ​ជំនាន់​ថ្មី​មួយ​របស់​LG G3 គឺ​ម៉ូ​ដែល LG G3 Primeដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ទំនងជា​ត្រូវបាន​គេ​ដាក់លក់​នៅលើ​គេហទំព័រ​ក្នុងប្រទេស​កូរ៉េខាងត្បូង។ ចំណែកឯ​ពេលនេះ​ដែរ​មាន​ពត៌មាន​លេច​លឺថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ត្រូវ​បានដាក់​បង្ហាញ​ក្នុង​ខែ​នេះ។

image

ដូចដែល​ពត៌មាន​ពីមុន​ដែល​បានអោយដឹងថា​ស្មា​ត​ហ្វូ​ន​មូ​យ​នេះ LG G3 Prime និង​ទទួលបាន Bluetooth certification ហើយ​វា​ត្រូវបាន​គេ​និយាយថា​វា​និង​ភ្ជាប់​មកជា​មួយ​លក្ខណៈសម្បត្តិ​ជាច្រើន ពី​ការ​upgradeពី​ជំនាន់ G3។

ជាមួយនិង​ការ​ឌី​ស្សាញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល LG G3 Prime ត្រូវបាន​គេ​និយាយថា​និង​បំពាក់​មកជា​មួយ​អេក្រង់​ក​ម្រឹត​ភ្លឺ​ច្បាស់​ដូច​ទៅ​និង​ប្រភេទ quad HD displayដែរ​ដែលមាន resolutionក​ម្រឹត 2560 x 1440 ភិ​ច​ស៊ែ​ល។ចំណែកឯ processor និង​ត្រូវបាន update ទៅជា​Snapdragon 805 processorដែលជា quad core processorជាមួយនិង​ល្បឿន 2.5GHz និង​អង្គ​ចងចាំ RAM ទំហំ 3GB។

លក្ខណៈ​ផ្សេងទៀត​នៃ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​រួមមាន Adreno 420 GPU សម្រាប់​បង្កើត​ក្រាហ្វិក​កាមេរ៉ា​មុខ​ទំហំ 2.1 មេ​ហ្កា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​ទំហំ 13 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​អាច​ចាប់យក​វីដេអូ​ក​ម្រឹត​4K video , LTE-A ដែល​ផ្តល់​ល្បឿន​រហូតដល់  225Mbps៕

ប្រភព៖ geeky-gadgets