ព័ត៌មាន

មានគំរូបង្ហាញពី Samsung Galaxy S5 Neo

image

យើង​បានលឺ​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​អំពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Samsung Galaxy S5 Neoនាពេល​កន្លងមក។ ចំណែកឯ​ពេលនេះ​ដែរ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​និយាយ​ទៀត​ដែរ​ថា S5 Neoត្រូវបាន​លេចឡើង​ពី​គំរូ​មួយចំនួន និង លក្ខណៈសម្បត្តិខ្លះៗដូច​ទៅ​និង​ពត៌មាន​ពីមុន​ដែរ។ ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវ​បា​នគេ​និយាយថា​វា​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 4.7 អ៊ីង​ប្រភេទ HD និង​មាន resolutionក​ម្រឹត1280 x 720 ភិ​ច​ស៊ែ​ល។

លក្ខណៈសម្បត្តិ​ផ្សេងទៀត​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ដែល​បានបង្ហាញ​ក្នុង​គំរូ​នេះ​រួមមាន​អង្គ​ចងចាំ​RAMទំហំ​2GB  ខួរក្បាល​ប្រភេទ eight core Samsung Exynos processor ជាមួយនិង 4x Cortex A15 cores and 4X Cortex A7 cores  និង ម៉េ​មូ​រី​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ 32GB ។

image

បន្ថែម​ទៅទៀត​នោះ Galaxy S5 Neo និង​ភ្ជាប់​មកជា​មួយ​កាមេរ៉ា​មុខ​ទំហំ2 មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​កាមេរ៉ា​ក្រោយ​ទំហំ12មេ​ហ្កា​ភិ​ច​ស៊ែ​ល។ ក្រៅពីនេះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មកជា​មួយ​ប្រព័ន្ធ​NFC, WiFi, Bluetooth,   compass, GPS និង​បច្ចេកវិទ្យាផ្សេងៗទៀត។ ចំនែកឯ​ប្រព័ន្ធ​ប្រតិបត្តិការ​វិញ​ម៉ូ​ដែល​នេះ​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ  android 4.4.4 KitKat.៕

ប្រភព៖  KopenGalaxyS5