នាពេលកន្លងទៅយើងធ្លាប់បានលឺពាក្យចចាមអារ៉ាមទាក់ទងនឹងនាឡិការ Apple iWatchដែលពត៌មានចុងក្រោយបំផុតនោះគឺថាក្រុមហ៊ុន Apple និងដាក់បង្ហាញនូវនាឡិការពាក់ដៃនេះចំនួនពីversion ខុសៗគ្នាដែលមួយជាម៉ូដែលdesigner iWatch និង មួយផ្សេងទៀតគឺ sports iWatch។
ប៉ុន្តែយោងតាមរបាយការណ៍ថ្មីមួយបានអោយដឹងថាក្រុមហ៊ុន Apple និងធ្វើការដាក់បង្ហាញនូវនាឡិការ iWatch ចំនួនបីម៉ូដែលផ្សេងគ្នា ដែលម៉ូដែលនីមួយៗនិងមានទំហំខុសៗគ្នា ដែលរួមមានអេក្រង់ទំហំ 1.6 អ៊ីង និងអេក្រង់ទំហំ 1.8 អ៊ីង។ ជាមួយនិងពត៌មានពីមុនពីទំហំផ្សេងគ្នានេះនៃ Apple iWatchទៅលើម៉ូដែលនីមួយរួមមានអេក្រង់ទំហំ 1.6 អ៊ីងដែលត្រូវបានឌីស្សាញសម្រាប់នារី និងទំហំ 1.8 អ៊ីងសម្រាប់បុរស។
ប្រភព៖ Apple Insider