ក្នុងសប្តាហ៍នេះក្រុមហ៊ុនNovartis បានធ្វើការប្រកាស់ថាពួកគេបានធ្វើកិច្ចព្រមព្រៀងជាមួយនិង Google ដើម្បីដាក់អជ្ញាប័ណនូវបច្ចេកវិទ្យា “smart lens”សម្រាប់ ការប្រើឪសថភ្នែក និង បង្កើត smart contact lenses។
មិត្តភាពថ្មីនេះអាចអោយក្រុមហ៊ុនទាំងពីរនេះសហការគ្នាដើម្បីធ្វើការផលិត smart lensesដែលមានសក្តានុពលដើម្បីធ្វើការបង្ហាញលក្ខ័ណភ្នែក។ បច្ចេកវិទ្យា smart contact lens និងត្រូវបានភ្ជាប់មកជាមួយនិង non-invasive sensors, microchips និង miniaturised electronics ផ្សេងទៀតដែលត្រូវបានបញ្ចូលទៅក្នុងlenses។
នាយករបស់ Novartisលោក Joseph Jimenez បានពន្យល់ថា៖
“យើងកំពុងតែទន្ទឹងរង់ចាំក្នុងការធ្វើការជាមូយនិងក្រុមហ៊ុន Googleដើម្បីនាំយកមកនូវបច្ចេកវិទ្យាដ៏ល្អបំផុតរបស់ពួកគេ និង ចំនេះដឹងដ៏ទូលំទូលាយផ្នែកជីវៈវិទ្យាដើម្បីឈានទៅដល់តម្រូវការផ្នែកសុខាភិបាល ”-“នេះគឺជាចំនុចយ៉ាងសំខាន់សម្រាប់ពួកយើងដើម្បីគ្រប់គ្រងព្រំដែននៃរោគសញ្ញានៃជម្ងឺដោយការចាប់ផ្តើមជាមួយនិងភ្នែក.”
លោក Sergey Brinដែលជាស្ថាបនិករបស់ Google បានពន្យល់ថា៖
“សេចត្តីសុបិន្តរបស់ពួកយើងគឺត្រូវប្រើបច្ចេកវិទ្យាចុងក្រោយបំផុតក្នុងឧបករណ៍អេឡិចត្រូនិចដ៏តូចមួយដើម្បីជួយក្នុងការបង្កើនគុណភាពនៃជីវិតរបស់មនុស្ស”-“យើងពិតជាមានសេចក្តីរីករាយបំផុតក្នុងការធ្វើការជាមួយ Novartis ដើម្បីធ្វើអោយសុបិន្តនេះក្លាយជាការពិត”
Novartis press release បានអោយដឹងថា៖
“កិច្ចព្រមព្រៀងរវាងGoogleនិង Alconបានបង្ហាញពីជំហ៊ានដ៏សំខាន់សម្រាប់ Novartis ដើម្បីបង្កើននូវបច្ចេកវិទ្យាក្នុងការគ្រប់គ្រងនូវ រោគសញ្ញាជម្ងឺ និងលក្ខណរបស់មនុស្ស…”
សម្រាប់ពត៌មានបន្ថែមទាក់ទងនិងបច្ចេកវិទ្យា smart contact lenses ថ្មីនេះនិងមិត្តភាពថ្មីរវាងក្រុមហ៊ុន Google និងក្រុមហ៊ុនNovartis សូមចូលទៅកាន់គេហទំព័រ Novartis press release website ៕
ប្រភព៖ Android Authority