ព័ត៌មាន

ឧបករណ៍ Lumia ទទួលបាន Windows Phone 8.1 Update

image 

 ថ្មីៗនេះ​ក្រុមហ៊ុន Microsoft បានធ្វើការ​ប្រកាស់ថា​ពួកគេ​គឺ​កំពុងតែ​ចាប់ផ្តើម​ធ្វើការ​ដាក់បញ្ចូល​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 software updateចាប់ពី​ថ្មៃ​នេះ​តទៅ ដែល​ការ​updateនេះ​គឺមាន​ទម្រង់​ជា Lumia Cyan Software ហើយ​វា​បាន​នាំមក​ជាមួយនិង​លក្ខណៈថ្មីៗជាច្រើន​ទៅក្នុង​ឧបករណ៍​ស្មា​ត​ហ្វូ​ន​ជំនាន់​Nokia Lumia ។

វីដេអូ​ខាងក្រោម​និង​បង្ហាញ​ពី Windows Phone 8.1  software update សម្រាប់​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Lumia របស់​ក្រុមហ៊ុន Microsoft ដែល​បាន​បញ្ចូល​ជាមួយ​លក្ខណៈថ្មីៗផងដែរ។

តើ​អ្នកត្រៀមខ្លួន​ហើយ​រឺ​នៅ? ចាប់ពី​ថ្ងៃនេះ​ទៅ ស្មា​ត​ហ្វូ​ន Lumia Windows Phone 8និង​ទទួលបាន Lumia Cyan software គឺ​Windows Phone 8.1 update និង​លក្ខណៈថ្មីៗជាច្រើន​ទៀត។ដែល​ក្នុងចំនោម​លក្ខណៈថ្មីៗទាំងនោះ​រួមមាន Wi-Fi Senseដែល​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដើម្បី​ភ្ជាប់​ទូរស័ព្ទ​របស់​អ្នក​ទៅកាន់ WiFi hotspot បាន​យ៉ាង​ងាយស្រួល ផងដែរ​ក៏មាន Internet Explorer 11ថ្មី ,  Live Tile ,  keyboard ថ្មី ដែល​ត្រូវបាន​គេ​ហៅថា Word Flow និង កម្មវិធី​ថ្មី​ជាច្រើន​ទៀត។

ប្រភព៖  Nokia Conversations