ព័ត៌មាន

Motorola Droid Maxx, Ultra និង Mini ទទួលបាន Android 4.4.4 update

 image

សម្រាប់​អ្នកប្រើប្រាស់​នៃ​ឧបករណ៍​ស្មា​ត​ហ្វូ​ន​ទាំងបី​ម៉ូ​ដែល ដូចដែល​បាន​រាយ​នាម​នៅ​ខា​ក្រោម​នេះ​ឥឡូវនេះ​ក្រុមហ៊ុន Motorolar និង Verizon បានធ្វើការ​ដាក់បញ្ចូល  Android 4.4.4 ទៅក្នុង​ស្មា​ត​ហ្វូ​ន​ទាំងបី​ម៉ូ​ដែល​ហើយ។

–       Motorola Droid Maxx

–       Droid Ultra និង

–       Droid Mini

 Android 4.4.4 updateសម្រាប់ Maxx, Ultra និង  Miniនេះ​បានដាក់​ក្នុង​ទម្រង់​ជា​software versions 21.11.21 ហើយ​វា​បាន​នាំយកមក​ជាមួយនិង​លក្ខណៈ​ថ្មី​ជាច្រើន​ទៅក្នុង​ស្មា​ត​ហ្វូ​ន​ទាំងនេះ។

ដែល​លក្ខណៈ​ថ្មី​ទាំងនោះ​ដែល​បាន​ស្ថិតនៅក្នុង​Android 4.4.4 updateរូ​ម​មាន៖

–       កាមេរ៉ា :បង្កើន​គុណភាព​នៃ​រូបភាព  និង មុខងារ​ជាច្រើន​ទៀត ទាំង​កាមេរ៉ា​មុខ និង កាមេរ៉ា​ក្រោយ

–       កាមេរ៉ា :បន្ថែម​នូវ​សម្ថ​ភាព​ក្នុងការ pause video recordingជាមួយនិង​ប៊ូ​តុង convenient pause/resume នៅលើ viewfinder

–       បាន​កែប្រែ​កម្មវិធី​របស់ Verizon: VZ Cloudនិង Visual Voicemail application (VVM3.)

–       បាន​បន្ថែម  Isis mobile wallet applicationសម្រាប់ contactless payment ចំពោះ​អ្នក​ប្រើ​ប្រើស់ Droid Ultraនៅលើ Verizon.

–       ដោះស្រាយ​បញ្ហា​ការភ្ជាប់ Bluetooth

–       Enables Motorola Alert Applicationនៅពេល download

 

ប្រភព៖ Android Police