ព័ត៌មាន

មាន​ភាព​ទុកចិត្ត​ជាមួយនិង​i-Bell (Smart Home Doorbell) (វីដេអូ)

image

នាពេលថ្មីៗនេះ​មាន​ឧបករណ៍​បច្ចេកវិទ្យា​ទាន់​សម័យមួយ​ត្រូវ​បានដាក់​បង្ហាញ​នៅលើ​គេហទំព័រ Kickstarterដែលមាន​ឈ្មោះ​i-Bellដែលជា​ឧបករណ៍​ប្រើ​សម្រាប់ធ្វើ​ការភ្ជាប់​ទៅ​និង​គេហដ្ឋាន​របស់លោក​អ្នក​ដើម្បី​ផ្តល់​សញ្ញា និង សម្លេង​ទៅ​លោកអ្នក ហើយ​លោកអ្នក​អាច​ភ្ជាប់​ឧបករណ៍​នេះ​ទៅកាន់​ស្មា​ត​ហ្វូ​ន​របស់លោក​អ្នក​តាមរ​យះ​ប្រព័ន្ធ  WiFiបាន​ទៀតផង។

 i-Bellនិង​បង្ហាញ​លោកអ្នក​ថា​មា​នន​ណារ​គឺ​នៅ​ពីមុខ​ផ្ទះ​របស់​លោកអ្នក​តាមរយះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​លោកអ្នក។នេះ​គឺជា​សារៈប្រយោជន៍​មួយ​ក្នុងការ​ធានា​ពី​សុ​វត្ថ​ភាព​ផ្ទះ​របស់​អ្នក​នៅពេលដែល​អ្នក​មិនបាន​ចាកចេញ​ឆ្ងាយ។

image

I-Bellគឺជា​ផលិតផល stand-alone doorbellដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​អង់គ្លេស​ដែលជា​ឧបករណ៍​សម្រាប់​ភ្ជាប់​នៅខាងមុខ​នៃ​ទ្វា​ផ្ទះ​របស់​អ្នក។ វា​អាចធ្វើ​ការភ្ជាប់​ទៅកាន់​ស្មា​ត​ហ្វូ​ន​តាមរយះ​ប្រព័ន្ធ​wireless router និង ផ្តល់​សម្លេង​ទៅកាន់​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ដើម្បីអោយ​អ្នក​បានឃើញ និង និយាយ​ទៅកាន់​មនុស្ស​ដែល​កំពុងតែ​ស្ថិតនៅ​ខាងមុខផ្ទះ​របស់​អ្នក។

វីដេអូ​ខាងក្រោម​និង​បង្ហាញ​អ្នក​ពី​ដំណើរការ​របស់ i-Bell ដែល​ឧបករណ៍​នេះ​បាន​ភ្ជាប់​មក​ដោយ​អូ​ឌី​យ៉ូ​ចំនួន​ពីរ ហើយ​វា​អាច​បង្ហាញ​ជា​វីដេអូ​ក​ម្រឹត​Full HD video នៅលើ​ស្មា​ត​ហ្វូ​ន ថេ​ប្ល៊េ​ត និង កុំព្យូទ័រ PC រឺ Mac របស់​អ្នក។

ប្រភព៖ KickstarterTechCrunch