ព័ត៌មាន

ការ Update ថ្មីរបស់ Google Glass XE19.1បានបន្ថែម​Voice Action Interfaceថ្មី

image

ក្នុង​សប្តាហ៍​នេះដែរ​ក្រុមហ៊ុន Google បានធ្វើការ​ប្រកាស់​ពីការ update ថ្មី​មួយ​សម្រាប់​វ៉ែនតា Google Glassក្នុង​ទម្រង់​ជា XE19.1 updateដែល​បាន​នាំយកមក​ដោយ​លក្ខណៈសម្បត្តិថ្មីៗជាច្រើន និង មាន​សមត្ថភាព​ខ្លាំង​ជាង​មុន។

លក្ខណៈ​សំខាន់​មួយ​ក្នុងចំណោម​លក្ខណៈ​សំខាន់​ទាំងនោះ​ដែល​បានដាក់​បញ្ចូល​ទៅក្នុង Google Glass XE19.1 update ចុងក្រោយ​បំផុត​នោះ​គឺ​បាន​បញ្ចូល​បន្ថែម​នៃ​revamped interfaceថ្មី​មួយ​គឺ​សម្រាប់​សកម្មភាព​សម្លេង ដែល​ផ្តល់អោយ​អ្នកប្រើប្រាស់​ដោយមាន​navigation menuច្បាស់។

ផងដែរ​ក្រុមហ៊ុន Googleបានធ្វើការ​ពន្យល់ថា Google Glass XE19.1 updateចុងក្រោយ​បំផុត​នេះ​មិន​ត្រឹមតែ​អាចធ្វើ​ការភ្ជាប់​ទេ ផងដែរ​ការ​អាច​អនុវត្តិ​ន៍​នូវ​ការ​មួយចំនួន​ដូចជា​នៅពេលដែល​អ្នកប្រើប្រាស់​បាន​សួរ​ទៅកាន់​វ៉ែនតា​អោយ​ប្រតិបត្តិការ​នូវ​ការ​មួយ​ដោយ​និង​យាយ​ថា “ok glass, send a message to…”ជាដើម។ Google ក៏បាន​បន្តទៀតថា Google Glass XE19.1 updateថ្មី​នេះ​ដាក់អោយ​អ្នកប្រើប្រាស់​ធ្វើការ​update នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត។ សម្រាប់​ពត​ឥ​ត៌មាន​បន្ថែម​នៃ​ការ​updateនេះ​គឺមាន​នៅលើ​គេហទំព័រ​បស់ Google Explorer។

image

ជាមួយនិង​រូបរាង​និង​ការ​រចនា​របស់​វ៉ែនតា Google Glass គឺ​បាន​បំពាក់​ដោយ​អេក្រង់​ដែលមាន​ក​ម្រឹត​ភ្លឺ​ច្បាស់​ដែលមាន​ទំហំ 25  អ៊ីង កាមេរ៉ា​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​អាច​ចាប់យក​វីដេអូ​ក​ម្រឹត 720p  និង​មាន​កម្មវិធី MyGlassដែល​អាចអោយ​លោកអ្នក​ដាក់បញ្ចូល​នូ​ការទំនាក់ទំនង , Glassware,និង​លក្ខណៈសម្បត្តិ​ផ្សេងទៀត។ ហើយ​វ៉ែនតា​នេះ​អាច​ដំណើរការបាន​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android៕

ប្រភព៖  Google