យើងធ្លាប់បានលឺពាក្យចចាមអារ៉ាមមួយចំនួនក្នុងមួយរយះពេលនេះពីស្មាតហ្វូនម៉ូដែល LG G3 Mini ។ ចំណែកឯពេលនេះដែរ ស្មាតហ្វូនមួយនេះត្រូវបានដាក់បង្ហាញជាផ្លូវការនិងត្រូវបានគេដាក់ឈ្មោះថ្មីថា LG G3 Beat។
ដើម្បីបំពេញចិត្តសម្រាប់មិត្តអ្នកប្រើប្រាស់ ម៉ូដែល LG G3 Beat ត្រូវបានឌីស្សាញដោយបំពាក់មកដោយ CPUប្រភេទ quad core Qualcomm Snapdragon 400ដែលមានល្បឿន 1.2GHz, អង្គចងចាំRAM ទំហំ 1GB ទំហំនៃការផ្ទុកម៉េមូរី 8GB ដែលមានស្រាប់ក្នុងម៉ាស៊ីន បូកបន្ថែមជាមួយរន្ធ microSD card សម្រាប់ព្រីកទំហំបន្ថែម។
ក្នុងការបង្ហាញនូវរូបភាពច្បាស់ត្រជាក់ភ្នែក LG G3 Beat បានបំពាក់នូវអេក្រង់ទំហំ 5 អ៊ីង ប្រភេទ HD IPS display ដែលមានកម្រិត1280 x 720 ភិចស៊ែលជាមួយ 294 ភិចស៊ែលក្នុងមួយអ៊ីង និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat។
បន្ថែមទៅទៀតនោះ LG G3 Beat បានភ្ជាប់មកជាមួយនិង កាមេរ៉ានៅផ្នែកខាងក្រោយទំហំ 8 មេហ្កាភិចស៊ែលដែលមានមុខងារ Laser Auto-Focus ដែលមាននៅក្នុងម៉ូដែល G3 និងមានកាមេរ៉ាមុខទំហំ1.3 មេហ្កាភិចស៊ែល។
ផងដែរស្មាតហ្វូនមួយនេះបានភ្ជាប់មកជាមួយលក្ខណៈកាមេរ៉ាដែលរួមមាន Touch & Shoot ដែលអនុញ្ញាត្តិអោយលោកអ្នកជ្រើសយកន្លែងណាអេក្រង់របស់ទូរស័ព្ទ focus និង snap រូបភាពដោយមិនចាំបាច់ចុចលើប៊ូតុងនៅលើអេក្រង់។
ចំពោះលក្ខណៈសម្បត្តិផ្សេងទៀតដែលភ្ជាប់នៅក្នុងកាមេរ៉ាគឺត្រូវបានហៅថា Gesture Shotដែលមានមុខងារអាចចាប់យករូបភាពបានច្បាស់ និង មុខងារផ្សេងទៀត។
ចំណែកឯថាមពលក្នុងការប្រើប្រាស់វិញ LG G3 មានថាមពលថ្មកម្រិត 2,540 mAh ដែលជាប្រភេទអាចដោះដូរបាន និង បច្ចេកវិទ្យាផ្សេងទៀតរួមមាន plus 4G LTE, HSPA+, WiFi, Bluetooth, GPS, NFC និង មុខងារជាច្រើនទៀត។
ខាងក្រោមនេះគឺលក្ខណៈសម្បត្តិរបស់LG G3 Beat ៖
• បន្ទះឈីប: Qualcomm Snapdragon™ 400 processor 1.2 GHz Quad-Core
• អេក្រង់: 5.0អ៊ីង ប្រភេទ HD IPS (1280 x 720, 294ppi)
• ម៉េមូរី : 8GB / 1GB RAM / MicroSD slot
• កាមេរ៉ា: ផ្នែកខាងក្រោយទំហំ 8មេហ្កាភិចស៊ែល( Laser Auto) Focus / ផ្នែកខាងមុខទំហំ 1.3មេហ្កាភិចស៊ែល
• ថាមពលថ្ម: 2,540mAh (ដោះដូរបាន)
• ប្រព័ន្ធប្រតិបត្តិការ: Android 4.4.2 KitKat
• ទំហំ: 137.7 x 69.6 x 10.3មម
• ទម្ងន់: 134 g
• ប្រព័ន្ធ Network: 4G LTE / HSPA+ 21Mbps (3G)
• ការភ្ជាប់: Wi-Fi b/g/n, Bluetooth 4.0, A-GPS/Glonass, NFC, USB 2.0
• ពណ៌: ខ្មៅ, ស, មាស
• ផ្សេង: Touch & Shoot, Smart Keyboard, QuickMemo+, Gesture Shot
ទូរស័ព្ទស្មាតហ្វូនម៉ូដែល LG G3 Beat និងចរាចរណ៍ដាក់លក់នៅក្នុងទីផ្សារក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី 18ខែកក្កដានេះ។ ហើយនិងបន្តលក់នៅលើទីផ្សារដ៍ទៃទៀតនៅពេលបន្ទាប់ឡ៕
ប្រភព៖ LG