ព័ត៌មាន

Samsung Galaxy S4 Zoom ទទួលបាន Android 4.4 Kit Kat Update

image

នាពេលថ្មីៗនេះ​ក្រុមហ៊ុន​Samsung បានចាប់ផ្តើម​ដាក់បញ្ចូល​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat software updateទៅក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Samsung Galaxy S4 Zoom ។

ការ​updateនិង​ធ្វើ​នៅក្នុង​ប្រទេស​រូ​ស្ស៊ី​សម្រាប់ Galaxy S4 Zoom ដែលមាន​លេខ​ម៉ូ​ដែល SM-C101 ហើយ software updateនេះ​ភ្ជាប់​មក​ដោយ( build number)លេខ C101XXUBNF4។

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​ត្រូវ​បានដាក់​បង្ហាញ​កាលពី​ឆ្នាំមុន​ដែល​វា​ត្រូវបាន​គេ​រចនា​ឡើយ​ដោយ​បំពាក់​ដោយ​កាមេរ៉ា​ទំហំ16 មេ​ហ្កា​ភិ​ច​ស៊ែ​ល​លក្ខណៈ 10x optical zoom និង​លក្ខណៈ​ជាច្រើន​ទៀត។

Android 4.4 update សម្រាប់​Samsung Galaxy S4 Zoom នេះ​បាន​នាំយកមក​ដោយ​លក្ខណៈសម្បត្តិថ្មីៗជាច្រើន​ទៅក្នុង​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ដោយ​ការបន្ថែម​នូវ​ល្បឿន​នៃ​កម្មវិធី ការបង្ហាញផ្សេងៗ   status bar ថ្មី និង អាច​គាំទ្រ​សម្រាប់​ការ​ព្រី​ន​តាម​ប្រព័ន្ធ​ឥត​ខ្សែរ( wireless print)។

អំឡុង​ពេលនេះ ការ update នេះ​មាន​ត្រឹមតែ​ក្នុងប្រទេស​រុស្ស៊ី​ប៉ុណ្ណោះ ក៏ប៉ុន្តែ​យើង​សង្ឃឹមទុក​ថា​ក្រុមហ៊ុន Samsung និង​បន្ដ​ដំណើរការ​នៃ​ការ​Update នេះ​ទៅ​បណ្តារ​ប្រទេស​ផ្សេ​ត​ទៀត​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ៕

image

ប្រភព៖  Sammobile